Post News Media ព័ត៌មានជាតិ Update៖ អគ្គិ...

Update៖ អគ្គិភ័យឆេះបន្ទប់រៀបអាសន: ផ្អើលរថយន្តបាញ់ពន្លត់អគ្គិភ័យអស់៤គ្រឿងទើបរលត់

ភ្នំពេញ: អគ្គិភ័យឆេះបន្ទប់រៀបអាសន: បង្កការភ្ញាក់ផ្អើលដល់អាជ្ញាធរសមត្ថកិច្ចនិងរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងចេញអន្តរាគមន៍។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១និង៥០នាទីរសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចផ្ទះលេខ៦៥F ផ្លូវលេខ២A បុរីលឹមឈាងហាក់ ក្រុមទី១១ ភូមិគ្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ។

សមត្ថកិច្ចឲ្យដឹងថាអគ្គិភ័យឆាបឆេះផ្ទះខាងលើ(បន្ទប់រៀបអាសន:)ទទួលបានព័ត៌មានភ្លាមកម្លាំងខណ្ឌប៉ុស្តិ៍បានចុះដល់កន្លែងកើតហេតុធ្វើការបំផុសដល់ប្រជាពលរដ្ឋនៅជុំវិញកន្លែងកើតហេតុជួយបាញ់ទឹកពន្លត់ភ្លាមៗប្រើឡានទឹកអគ្គិយអស់ចំនួន៤គ្រឿង១គ្រឿងជារថយន្តពន្លត់អគ្គិភ័យរបស់សាលាខណ្ឌឫស្សីកែវបានបាញ់ពន្លត់រលត់ជាស្ថាពរ។

ម្ចាស់ផ្ទះឈ្មោះ នួន ស៊ីខន ភេទស្រី អាយុ៣១ឆ្នាំ មុខរបរលក់ដូរ ។

ក្នុងករណីអគ្គិភ័យនេះ បានឆេះខូចសម្ភារ:ខូចខាត ឆេះបន្ទប់រៀបអាសន:ជាន់ទី១ក្រៅពីនោះពុំមានការខូចខាតរឺគ្រោះថ្នាក់ដល់ជីវិតនោះឡើយ៕

Loading...