ព័ត៌មានជាតិ

(ក្តៅៗ) សមត្ថកិច្ចចាប់ខ្លួនបានអ្នកFake Accountម្នាក់ដែលចូលចិត្តដាក់រូបស្រីស្អាត រួចធ្វើជាស្នេហ៍ដើម្បីយករូបអាក្រាតគ្នា ទុកគំរាមទារលុយ

ភ្នំពេញ: យោងតាមផេក នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឲ្យដឹងថា នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឃាត់ខ្លួនជនសង្ស័យម្នាក់ដែលបានបង្កើតគណនីក្លែងក្លាយជាច្រើនដោយដាក់ ប្រូហ្វាល់រូបស្រីស្អាត រួចអេតទៅជនរងគ្រោះ ហើយឆាតទៅទំនាក់ទំនងក្នុងន័យស្នេហា ក្នុងគោលបំណងផ្លាស់ប្តូររូបអាក្រាត។ ក្រោយមកជនសង្ស័យបានប្រើប្រាស់រូបអាក្រាតទាំងនោះ ដើម្បីគំរាមយកប្រាក់ពីជនរងគ្រោះ បើមិនព្រមផ្ញើឲ្យ គេនឹងបង្ហោះរូបភាព និងវីដេអូទៅឲ្យបងប្អូនសាច់ញាតិ។

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមឲ្យបងប្អូនប្រជាពលរដ្ឋមេត្តាមានការប្រុងប្រយ័ត្ន កុំទទួលអេតហ្វេ្រន (accept friends) ណាដែលអ្នកមិនស្គាល់ ព្រោះជនអគតិមួយចំនួន អាចប្រើប្រាស់គណនីក្លែងក្លាយដើម្បីបោកប្រាស់ និងគំរាមទារប្រាក់ជាដើម៕

មតិយោបល់