Post News Media ព័ត៌មានជាតិ ​សមត្ថកិច្ចចុ...

​សមត្ថកិច្ចចុះត្រួតពិនិត្យទំនិញរក​សារធាតុគីមីហាមឃាត់ នៅលើទីផ្សារក្នុងក្រុងភ្នំពេញ!

ភ្នំពេញ: នៅថ្ងៃ ព្រហដ្បត្តិ៍ ០៨ កើត ខែកត្តិក ឆ្នាំច សំរឹទ្ធីសក័ ពស ២៥៦២ ត្រូវថ្ងៃទី ១៥ ខែវិច្ឆិការឆ្នាំ២០១៨ សកម្មភាពមន្ត្រីកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញចុះប្រចាំការណ៏ទាំង​៦​ផ្សារមាន ផ្សារ អូរឡាំពិក ផ្សារអូឬស្សី ផ្សារដើមគរ ផ្សារស្ទឹងមានជ័យ ផ្សារធំថ្មី និងផ្សារទួលទំពូងបានសហការជាមួយ មន្ត្រីពិសោធន៍ និងគណ:កម្មការផ្សារ បានចុះអង្កេតនិងស្រាវជ្រាវ ទប់ស្កាត់ នូវទំនិញខូចគុណភាព មួយចំនួនដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ ក្នុងនោះយើងបានធ្វើតេស្តបឋមទៅលើម្ហូបអាហារមួយចំនួន ដែលសង្ស័យមានហានិភ័យខ្ពស់ដើម្បីរកនៅសារធាតុគីមីហាមឃាត់ ដូចជា គ្រឿងសមុទ្រ គុយទាវតូច លត បាញ់កាញ់ មីគ្រប់មុខ ទឹកខ្មេះគ្រប់ប្រភេទ ប្រហិតគ្រប់មុខ ជ្រក់គ្រប់មុខ សាច់ក្រក ត្រីងៀតគ្រប់មុខ និងត្រួតពិត្យទំនិញម្ហូបអាហារវេចខ្ចប់ស្រេចនៅតាមតូបលក់ទំនិញ ខូចគុណភាព គ្មានស្លាកសញ្ញា គ្មានកាលបរិច្ឆេទ សំបកវេចខ្ចប់មិនត្រឹមត្រូវ ។ល។ដើម្បីពន្យល់ណែនាំ ផ្សព្វផ្សាយ អប់រំ អំពី សុវត្ថិចំណីអាហារ និងអនុវត្តទៅតាមច្បាប់ ស្តីពី ការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ។

ជាលទ្ធផលពុំឃើញ មានសារធាតុគីមីហាមឃាត់ទេ៕

Loading...