ព័ត៌មានជាតិ

​ស្រ្តីម្នាក់ ត្រូវចោរឆក់កាបូបបានសម្រេច ជិះគេចខ្លួនដោយសុវត្ថិភាពមិនរំខានសមត្ថកិច្ច!

ស្វាយរៀង: កាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ មានករណីស្រ្តីម្នាក់ត្រូវបានចោរឆក់កាបូប ខណ:ដែលជិះម៉ូតូមកពីផ្សារវាលយន្ត ហើយឈប់បត់ចូលផ្ទះ នៅភូមិស្វាត សង្កាត់ចេក ក្រុង ស្វាយរៀង ខេត្តស្វាយរៀង ។

ជនរងគ្រោះមានឈ្មោះ សេង ថារី ភេទស្រី អាយុ៣៥ ឆ្នាំ មុខរបរលក់ដូ រស់នៅភូមិថ្មល់ សង្កាត់ក្រុងកើតហេតុ​។

សម្ភារ:បាត់បង់៖ កាតទូរស័ព្ទ​តម្លៃ​១០០ដុល្លារ,​ប្រាក់រៀល​៣លាន៨សែន និងទូរស័ព្ទ ម៉ាកហូវ៉ៃ១​គ្រឿង​។

ក្រោយពេលកើតហេតុ ស្ត្រីរងគ្រោះ ក៏បានដាក់ពាក្យបណ្ដឹងមកសមត្ថកិច្ចមូលដ្ឋានភ្លាមៗ ដើម្បីស្វែងរកមុខសញ្ញាជនសង្ស័យចាត់ការបន្តតាមច្បាប់​៕

មតិយោបល់