ព័ត៌មានជាតិ

លេបថ្នាំហួសកម្រិត ប្រតិកម្ម​ស្លាប់បាត់ រកតែជួយមិនទាន់ផង!

ភ្នំពេញ: បុរសចំណាស់ម្នាក់ ខណ:ដែលខ្លួនបានជំងឺ​ប្រចាំកាយ ទិញថ្នាំផ្សំមកផឹកក៏ប៉ុន្តែសុខភាព កម្លាំងកំពុងចុះខ្សោយផង បែរជាប្រតិកម្មថ្នាំ គាំងបេះដូងស្លាប់បាត់ ដោយមិនអស់ចិត្ត ក្រុមគ្រួសារហៅក្រុមសង្រ្គោះ ទៅពិនិត្យ ជាក់ស្តែង បានស្លាប់បាត់ទៅហើយ បង្កឲ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣រសៀល ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅបុរីសន្តិភាព២ ភូមិតំណាក់ត្រយឹង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ​។

ជនរងគ្រោះ មានឈ្មោះ ព្រំ ឋាន ហៅ សួគ៌ ឋាន ភេទប្រុស អាយុ៥០ឆ្នាំ មានជំងឺប្រចាំកាយស្រាប់ «លើសឈាម» មានទីលំនៅផ្ទះកើតហេតុ មានស្រុកកំណើត ភូមិ ព្រៃភ្នៀត ឃុំសំឡី ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង ។

តាមក្រុមគ្រួសារបានឲ្យដឹងថា ជនរងគ្រោះ ជាបុរសពោះម៉ាយ មានជំងឺ​ប្រចាំកាយ លើសឈាម មើលពុំជា ច្រើនខែ ឆ្នាំ មកហើយ ប្រើប្រាស់ថ្នាំជាប្រចាំ ស្រាប់តែនៅវេលាម៉ោង២ រសៀលថ្ងៃទី១៥ ខែវិច្ឆិកា នេះអាការ:ជំងឺ​រើធ្វើទុក្ខឡើង ជនរងគ្រោះបានទិញផ្សំថ្នាំមកហូប លុះមួយម៉ោងក្រោយ បែជាប្រតិកម្មថ្នាំ រឹងដៃ ជើង ក្រុមគ្រួសារ ជួយមិនទាន់ គាំងបេះដូងស្លាប់បាត់ ដោយមិនអស់ចិត្ត ពលរដ្ឋ ក្បែរខាង ក្រុមគ្រួសារ ហៅក្រុមសង្រ្គោះ ឲ្យជួយទៅពិនិត្យ បន្ថែម ជាក់ស្តែង ជនរងគ្រោះបានស្លាប់បាត់ទៅហើយ ។

ក្រោយពីជនរងគ្រោះស្លាប់ ដោយសារបរតិកមកមថ្នាំ សាច់ញាតិរាយការណ៍ប្រាប់ អាជ្ញាធរ សមត្ថកិច្ច ចុះទៅពិនិត្យ និងសុំឲ្យជួយ សម្រួលបញ្ជាក់ លិខិតមរណ:ភាព ដើម្បីធ្វើបុណ្យទៅតាមប្រពៃណី​៕

មតិយោបល់