ព័ត៌មានជាតិ

រថយន្តម៉ាកHYUNDAI កៀរនិងកិនសិស្សវិទ្យាល័យក្រុងព្រះសីហនុម្នាក់ ស្លាប់យ៉ាងរន្ធត់

ព្រះសីហនុ: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តធុនធំម៉ាកHYUNDAI ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 3A-7037 បើកបរខ្វះការប្រុងប្រយត្ន័ បានកៀរមូតូម៉ាក ZOOMER-X ពណ៌ក្រហម-ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1HD-7389 ហើយបានកិនទៅលើជនរងគ្រោះឈ្មោះ រិទ្ធី ពិសិដ្ឋ ដែលជាសិស្សរៀននៅវិទ្យាល័យក្រុងព្រះសីហនុ បណ្តាលឲ្យស្លាប់យ៉ាងរន្ធត់។

ហេតុការណ៍នេះកើតឡើងនៅម៉ោង៧និង៣០នាទីយប់ ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចចំណោតលោកយាយម៉ៅ ភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ក្រោយកើតហេតុ អ្នកបើកបរថយន្តបានរត់គេចខ្លួនបាត់ ហើយសមត្ថកិច្ចបានធ្វើការវាស់វែង យករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក រង់ចាំដោះស្រាយគ្នាតាមច្បាប់បន្តទៀត៕

មតិយោបល់