Post News Media ព័ត៌មានជាតិ ជិះម៉ូតូលឿនពេ...

ជិះម៉ូតូលឿនពេក ទៅបុកលោកអ៊ុំកំពុងដើរតាមផ្លូវ របួសធ្ងន់ទាំង២នាក់

ព្រះសីហនុ: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងម៉ូតូម៉ាកវ៉េវអាល់ហ្វ៉ា​ ពណ៌ខ្មៅ គ្មានស្លាកលេខ​ បើកបរដោយបុរសម្នាក់ បានបុកបុរសម្នាក់ទៀត អាយុ៦៩ឆ្នាំ កំពុងដើរឆ្លងកាត់ផ្លូវតែម្នាក់ឯង បណ្តាលឲ្យដួលរបួសធ្ងន់ទាំង២នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។

ហេតុការណ៍នេះកើតឡើងនៅម៉ោង៦យប់ ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨ ភូមិសម្តេចតា ឃុំចំការហ្លួង ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។

ក្រោយកើតហេតុ កម្លាំងមានសមត្ថកិ្ចបានវាស់វែងយកម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់សីលា ដើម្បីរង់ចាំដោះស្រាយគ្នាតាមច្បាប់បន្តទៀត៕

Loading...