Post News Media ព័ត៌មានជាតិ ជិះម៉ូតូលឿនពេ...

ជិះម៉ូតូលឿនពេកជ្រុលទៅបុករថយន្ត​ឡិចស៊ីស៥៧០ ​ស្លាក​លេខ​ ភ្នំពេញ​2AH-8869 លោកប៉ូលិស​ផ្កាយ២ រងការខូចខាត​!

ភ្នំពេញ: បុរស២​នាក់ ​ជិះម៉ូតូនិច​មួយ​គ្រឿង​បោះ​ពួយ​យ៉ាង​លឿន​មិន​ប្រយ័ត្ន​ក៏ជ្រុល​ទៅ​បុក​រថយន្ត​ឡិចស៊ីស៥៧០របស់មន្ត្រីនគរបាល​ផ្កាយ​២​មួយ​រូប ​ដែល​បើកបត់​ឆ្លងផ្លូវ​ កាល​ពី​វេលាម៉ោង​៩យប់​ ថ្ងៃទី​១៥​ ខែវិច្ឆិកា​ ឆ្នាំ​២០១៨​ ត្រង់ចំណុច​ខាងមុខ​ឃ្លោង​ទ្វារ​វត្ត​សំរោង​អណ្ដែត​ តាម​បណ្តោយ​ផ្លូវ​ហាណូយ​ ស្ថិត​ក្នុង​សង្កាត់​គោកឃ្លាង​ ខណ្ឌសែនសុខ​។

តាមប្រភពព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បានឲ្យដឹងថា​នៅ មុន​ពេល​កើត​ហេតុ​គេ​ឃើញ​បុរស​ម្នាក់​មិន​បាន​ស្គាល់​ឈ្មោះ​ គ្រាន់តែ​ដឹង​ថា​ជា​មន្ត្រី​នគរបាល​ផ្កាយ​២​ បានបើកបរ​រថយន្ត​ស៊េរី​ទំនើប​មួយ​គ្រឿង​ម៉ាក​ ឡុចស៊ីស​LX570 ពណ៌​ស​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​2AH-8869។ ដោយ​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​ហាណូយ​ ក្នុង​ទិសដៅ​ពី​ត្បូង​ទៅ​ជើង​។ លុះមកដល់ចំណុច​រថយន្ត​ខាងលើ​ក៏​បាន​បត់​ឆ្វេង​ឆ្លងផ្លូវ​បម្រុងឆ្ពោះទៅ​វត្ត​សំរោង​អណ្ដែត​។ ហើយខណះពេលដែល​ឆ្លង​បាន​ពាក់​ផ្លូវ​ ក៏ស្រាប់​តែ​មាន​ម៉ូតូ​មួយ​គ្រឿង​ទៀត​ម៉ាក​ ស៊ុយសាគីនិច​ ពណ៌​ស​ ពាក់ស្លាកលេខ​ ភ្នំពេញ ​1GH-4890 ដែល​បើកបរ​ដោយ​បុរស​២​នាក់​ តាម​បណ្តោយ​ផ្លូវ​ហាណូយ​ ក្នុង​ទិសដៅ​បញ្រ្ចាស​ទិស​គ្នា​ និង​ក្នុង​ល្បឿន​យ៉ាង​លឿន​ រួច​ក៏​ជ្រុល​ទៅ​បុក​រថយន្ត​ខាងលើ​ចំ​ពេញ​ទំហឹង​ បណ្ដាល​ឲ្យ​រថយន្ត​រង​ការ​ខូចខាត​កំពិត​ផ្នែក​ខាងក្រោយ​ចំហៀងខាងស្តាំ។​ ចំណែក​ឯ​ម៉ូតូ​រង​ការ​ខូចខាត​ផ្នែកខាងមុខយ៉ាង​ដំណំ​រីឯអ្នក​បើក​បរ​រងរបួស​ស្រាល​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​បន្ទាន់​របស់​គ្លីនិក​សម្ភពរស្មី​ដឹង​យកទៅសង្គ្រោះ​។

ក្រោយ​ពេល​ហេតុ​សមត្ថកិច្ច​មូល​ដ្ឋាន​និង​សមត្ថកិច្ច​ជំនាញ​ក៏​បាន​ចុះមក​ធ្វើការ​វាស់​វែង​យករថយន្ត​និង​ម៉ូតូ​ខាងលើ​ទៅ​រក្សា​ទុក​នៅ​អធិការ​ដ្ឋាន​នគរបាល​ខណ្ឌ​សែនសុខ​ដើម្បី​រង់ចាំ​ធ្វើ​ការ​ដោះស្រាយ​គ្នា​ទៅ​តាម​ផ្លូវ​ច្បាប់​នៅ​ពេល​ក្រោយ​៕​

Loading...