Post News Media ព័ត៌មានជាតិ រថយន្តសណ្តោងស...

រថយន្តសណ្តោងសឺម៉ីរឺម៉កដឹកសត្វជ្រូក៣០០ក្បាល គេចពីរថយន្តដែលចេញពីភោជនីយដ្ឋានមួយកន្លែង ក្រឡាប់ផ្ងារជើងច្រង៉ាង

កណ្តាល: លោកអធិការស្រុកពញាឭ បានប្រាប់Post Newsថា មានករណីរថយន្តប្រភេទសណ្តោងសឺម៉ីរឺម៉ក បើកបរគេចរថយន្តដែលបើកបរចេញពីភោជនីយ៍ដ្ឋាន បណ្តាលឲ្យក្រឡាប់ដោយខ្លួនឯង តែសំណាងមិនមានអ្នកណាម្នាក់រងរបួសឡើយ។

ករណីនេះកើតឡើងនៅម៉ោង៩និង៤១នាទីយប់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨ លើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ៣៤-៣៥ ភូមិធ្យូង ឃុំវិហារលួង ស្រុកពញាឭ ខេត្តកណ្តាល។

មុនពេលកើតហេតុ រថយន្តមួយគ្រឿងម៉ាក HYUNDAI ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3D-9672 សណ្តោងសឺម៉ីរឺម៉ក ពណ៌ច្រេះ ពាក់ផ្លាកលេខ (គ្មាន) ដឹកសត្វជ្រូកចំនួន៣០០ក្បាល បើកបរក្នុងទិសដៅពីលិចទៅកើត ដោយឈ្មោះធា សុណា ភេទ ប្រុស អាយុ ២៨ឆ្នាំ មានទីលំនៅភូមិ អំពិលក្រៅ ឃុំអំពិលក្រៅ ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង ។ លុះពេលបើកបរមកដល់កន្លែងកើតហេតុ បានព្យាយាមបើកគេចពី រថយន្តមួយគ្រឿងបើកចេញពីភោជនីយ៍ដ្ឋាន(មិនស្គាល់ម៉ាក) បណ្តាលឲ្យក្រឡាប់ខ្លួនឯងតែម្តង តែមិនបណ្តាលឲ្យមានការប៉ះដល់ទ្រព្យសម្បត្តិសាធារណ: និងរងរបួសដល់មនុស្សឡើយ គ្រាន់តែខូចខាតរថយន្តប៉ុណ្ណោះ៕

Loading...