Post News Media ព័ត៌មានជាតិ ប្រើល្បិចឲ្យប...

ប្រើល្បិចឲ្យប្អូនថ្លៃជូនទៅផ្ទះ លុះកន្លែងស្ងាត់ ក៏ចាប់រំលោភរហូតបានសម្រេច រួចដាក់មេប្រូចបាត់ តែចុងក្រោយ…

បន្ទាយមានជ័យ: ជនសង្ស័យដែលរំលោភប្អូនថ្លៃឯង រួចត់គេចខ្លួនបាត់នោះ នៅពេលនេះត្រូវបានសមត្ថកិច្ចស្រាវជ្រាវ និងឃាត់ខ្លួនបានហើយ ដោយប្រើរយ:ពេលអស់៣ថ្ងៃ។

ជនសង្ស័យឈ្មោះកែវ វណ្ណឌី ភេទប្រុស អាយុ២៦ឆ្នាំមានទីលំនៅក្នុងភូមិកើតហេតុ គឺភូមិថ្មរមៀល កើត ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ត្រូវសមត្ថកិច្ចវាយខ្នោះ នៅវត្តតេជោភ្នំឆ័ត្រ ក្នុងស្រុកស្វាយចេក អំទ្បុពេលដែលជនសង្ស័យ រត់ទៅសំងំលាក់ខ្លួននៅទីនោះ។

សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យ គឺយោងតាមពាក្យបណ្តឹងគ្រួសារជនរងគ្រោះថា ជនសង្ស័យបានរំលោភកូនស្រីគាត់ អាយុ១៧ឆ្នាំ កាលពីយប់ថ្ងៃទី១២ ខែវិច្ឆិការ ឆ្នាំ២០១៨ នៅក្នុងព្រៃ ខណ:ជនសង្ស័យពឹងជនរងគ្រោះជូនទៅផ្ទះ លុះដល់កន្លែងកើតហេតុជនសង្ស័យ បានចាប់បង្ខំជនរងគ្រោះ ប៉ុន្តែនាងប្រកែកមិនព្រម ទើបជនសង្ស័យដាល់២ដៃចំពោះ បណ្តាលឲ្យសន្លប់ រួចធ្វើសកម្មភាពរំលោភរហូតបានសម្រេច។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានបញ្ជូនទៅការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការបន្តតាមនិតិវិធី៕

Loading...