Post News Media ព័ត៌មានជាតិ សមត្ថកិច្ចបញ្...

សមត្ថកិច្ចបញ្ជូនជនសង្ស័យ៩នាក់ ទៅតុលាការក្នុងសំណុំ​រឿងប្រើប្រាស់សាធាតុញៀន!

ភ្នំពេញ: ជនសង្ស័យ៩នាក់ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌសែនសុខ កសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីទទួលទោសតាមផ្លូវច្បាប់លើសំណុំរឿងពាក់ព័ន្ធការ ប្រើប្រាស់នៅសាធាតុញៀន ក្រោយពីបញ្ចប់ការសាកសួរកាលពីម៉ោង៨និង៣០ នាទីព្រឹកថ្ងៃសុក្រទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ។

សមត្ថកិច្ចបញ្ជាក់ថាជនសង្ស័យដែលបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញព្រឹកនេះមានពាក់ព័ន្ធសាធាតុញៀនក្នុងនោះ សមត្ថកិច្ចបន្តថា ជនសង្ស័យទាំង៩នាក់ ដែលបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ព្រឹកនេះគឺត្រូវបានកម្លាំងសមត្ថកិច្ចបង្ក្រាបបានតាមបណ្តាលប៉ុស្តិ៍ក្នុងខណ្ឌសែនសុខ។

អធិការនគរបាលខណ្ឌសែនសុខក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានសូមជួយសហការនិងផ្តល់ព័ត៌មានដល់សមត្ថកិច្ចផងពាក់ព័ន្ធនិងករណីក្មេងទំនើង អំពើលួច ឆក់ផ្សេងៗជាពិសេសក្រុមក្មេងស្ទាវៗដែលប្រមូលផ្តុំគ្នាប្រើប្រាស់គ្រឿងញៀន សូមរាយកាណ៍មកសមត្ថកិច្ចមូលដ្ឋានដើម្បីងាយស្រួលក្នុងការចុះបង្ក្រាបឲ្យទាន់ពេលវេលា៕

Loading...