Post News Media ព័ត៌មានជាតិ ផឹកស៊ីកន្លែងផ...

ផឹកស៊ីកន្លែងផ្សេងគ្នា! ឌឺដងគ្នាចុះឡើង ទាញកាំបិតខ្វែវកាប់ ផ្អើលសមត្ថកិច្ចចុះអន្តរាគមន៍!

កណ្តាល: កាលពីវេលាម៉ោង៨យប់ ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨ មានករណីហិង្សាដោយចេតនា(កាប់គ្នាទៅវិញទៅមក) នៅ​ភូមិ​ក្នុង ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

ជនរងគ្រោះ​២​នាក់ ទី១មានឈ្មោះ ដោក ទីន ភេទប្រុស អាយុ​៣២​ឆ្នាំ មុខរបរ បើករថយន្ត មានទីលំនៅ ភូមិ ឃុំ កើតហេតុ(មានរបួសក្បាល១កន្លែង កដៃឆ្វេង១កន្លែង)និងទី២​ឈ្មោះ ហេង ចាន់ណា ហៅ ញ៉ាញ់ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរ កសិករ មានទីលំនៅ ភូមិ ឃុំ កើតហេតុ(របួសក្បាល១កន្លែង ពកថ្ងាស១កន្លែង ជាំភ្នែកទាំងសង្ខាង)។ ចំណែក​ជនសង្ស័យ​២​នាក់ទី១មានឈ្មោះ ដោក ទីន ភេទប្រុស អាយុ​៣២​ឆ្នាំ ​មុខរបរ បើករថយន្ត មានទីលំនៅ​ភូមិ​ឃុំ​កើតហេតុ(ឃាត់ខ្លួន) និងទី២​ឈ្មោះ ហេង ចាន់ណា ហៅ ញ៉ាញ់ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរ កសិករ មានទីលំនៅ ភូមិ ឃុំ កើតហេតុ(ឃាត់ខ្លួន)។

វត្ថុតាងចាប់យក៖ កាំបិតខ្វែវ​១, កាំបិតបុ័ងតោ​១។

​នៅមុនពេលកើតហេតុ ជនរងគ្រោះទាំង២នាក់បានផឹកស៊ីកន្លែងផ្សេងគ្នា ក្រោយមកក៏ទំនាស់ពាក្យសម្តីនឹងគ្នា ពេលនោះឈ្មោះហេង ចាន់ណា បានទាញកាំបិទខ្វែវមកកាន់ បន្ទាប់មកឈ្មោះ ដោក ទីន ស្ទុះមកចាប់កាំបិតព្រមទាំងវាយឈ្មោះ ហេង ចាន់ណា ត្រូវមុខជាច្រើនដៃ។
បន្ទាប់មកឈ្មោះ ហេង ចាន់ណា បានរត់ទៅយកកាំបិតបុ័ងតោ មកកាប់ឈ្មោះ ដោក ទីន ត្រូវក្បាល១កន្លែងនិងត្រូវកដៃឆ្វេង ១កន្លែង ហើយឈ្មោះ ដោក ទីន ចាប់កាំបិតបាន ហើយកាប់មកឈ្មោះ ហេង ចាន់ណា វិញត្រូវ១កន្លែងបណ្តាឲ្យរបួសរៀងៗខ្លួនតែម្តង ។

ក្រោយមកកម្លាំងប៉ុស្តិ៍ព្រែកតាមាក់និងកម្លាំងផ្នែកយុត្តិធម៌ស្រុកបានចុះអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាល ដើម្បីចាត់ការតាមនីតិវិធី៕

Loading...