Post News Media ព័ត៌មានជាតិ Update៖ អគ្គិ...

Update៖ អគ្គិភ័យឆេះផ្ទះអស់មួយខ្នង ​​មានស្ត្រីពិការវ័យចំណាស់ម្នាក់នៅផ្ទះ​ សំណាងត្រូវគេជួយសង្រ្គោះទាន់ពេល!

កណ្តាល: នៅវេលា​ម៉ោង១០ព្រឹក ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ មានករណីអគ្គិភ័យ ឆេះផ្ទះប្រជាពលរដ្ឋអស់ចំនួន១ខ្នង នៅ​ភូមិលេខ៤ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្ដាល​។

សម្ភារ:ខូចខាតរួមមាន៖ ផ្ទះទំហំ​៩មx១២ម ប្រក​ក្បឿង​១ជាន់ ជញ្ជាំងឈើ ថ្មក្រោម​,ប្រាក់ ១០០០ដុល្លារ,មាស​១តម្លឹង និងសម្ភារ:ប្រើប្រាស់ក្នុងផ្ទះមួយចំនួនធំ។
​ម្ចាស់ផ្ទះឈ្មោះ ច័ន្ទវិបុលរដ្ឋនា សុម៉ាលី ភេទស្រី អាយុ៧១ឆ្នាំ មុខរបរនៅផ្ទះនិងកូនឈ្មោះ ចាន់រតន: ពិសិដ្ឋ ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរ បើកបរថយន្ដ​។

​មូលហេតុ បណ្ដាលមកពីឆ្លងចរន្ដអគ្គិសនី ដែលម្ចាស់ផ្ទះ​ជាស្រ្ដីពិការ ហើយកូនប្រុសបានចេញទៅប្រកបរបរ បើកបររថយន្ដឈ្នួលដឹកអ្នកដំណើរ
ចេញបាត់ពីផ្ទះ​។

ក្នុងពេលកំពុងកើតហេតុ ក៏មានអ្នករស់នៅជិតខាង និងសមត្ថកិច្ចនគរបាលប៉ុស្ដិ៍ស្វាយរលំ ជួយធ្វើការសង្រ្គោះម្ចាស់ផ្ទះដែលជាស្រ្ដីពិការនៅលើផ្ទះ បានទាន់ពេលវេលានិងជួយបាញ់ទឹកពន្លត់ ដោយមានការជួយអន្ដរាគមន៍ ពីរថយន្ដ ពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តកណ្ដាលចំនួន៤គ្រឿង និងរថយន្ដ ពន្លត់អគ្គិភ័យ របស់បញ្ជាការដ្ឋានអង្គរក្សចំនួន​៣គ្រឿង​ផងដែរ៕

Loading...