Post News Media ព័ត៌មានជាតិ First News៖ ផ...

First News៖ ផ្អើលឆេះរថយន្តសាលាបង្រៀនបើកបរ២ធ្នូ នៅម្ដុំច្រមុះជ្រូកស្ទឹងមានជ័យ

ភ្នំពេញ: (ព័ត៌មានបឋម) តាមសេចក្ដីរាយការណ៍ បានឲ្យដឹងថា ខណ:នេះ កំពុងមានករណីឆេះរថយន្ត សាលាបង្រៀនបើកបរ២ធ្នូ ស្ថិតនៅតាមបណ្ដោយផ្លូវ២១៧ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ នៅម្ដុំច្រមុះជ្រូកស្ទឹងមានជ័យ។

រថយន្តដែលត្រូវអគ្គិភ័យឆេះនេះ ម៉ាកកាម៉ារី កំពុងបើកបរបង្រៀនសិស្សសុខៗ ស្រាប់តែឆេះមួយកំណាត់ខាងមុខ សំណាងល្អមិនមានអ្នករបួសនោះទេ ហើយករណីនេះ ត្រូវបានប្រជាពលរដ្ឋ ធ្វើការជួយពន្លត់ទាន់ពេល។

ហេតុការណ៍នេះ កើតទ្បើងនៅវេលាម៉ោង ២ និង៥០នាទីរសៀលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ សម្រាប់ព័ត៌មានលម្អិត Post News នឹងផ្សាយពេលក្រោយ៕

Loading...