Post News Media ព័ត៌មានជាតិ ក្មេងសិស្សសាល...

ក្មេងសិស្សសាលា២នាក់ ជិះម៉ូតូលឿនវ៉ារថយន្ត ជ្រុលទៅបុករថយន្តមួយគ្រឿងទៀត បណ្តាលឲ្យរងបួសធ្ងន់ស្រាល!

កណ្តាល: នៅវេលាម៉ោង១១និង១០នាទីនាទីព្រឹក ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាង ម៉ូតូនិងរថយន្តដឹកខ្សាច់ បណ្ដាលឲ្យរបួស​​ធ្ងន់​ស្រាល២នាក់ នៅ​លើកំណាត់ផ្លូវជាតិ៣៨០ ភូមអរិយក្សត្រ ឃុំ អរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល។

មុនពេលកើតហេតុមានម៉ូតូមួយគ្រឿងម៉ាកHonda dream សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៥ ពាក់ស្លាកលេខ ភ្នំពេញ​1FP-2630 បើកបរដោយឈ្មោះ កុសល វិសាល ​ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរ សិស្ស មានទីលំនៅបច្ចុប្បន្នភូមិ ពោធិធំ ឃុំ អរិយក្សត្រ ស្រុក ល្វាឯម ខេត្តកណ្ដាល។និងអ្នករួមដំណើរម្នាក់ឈ្មោះ កុសល វិស័យ ត្រូវជាប្អូនបង្កើត ភេទប្រុស អាយុ ១៤ឆ្នាំ មុខរបរ សិស្ស (មិនពាក់មួកសុវត្ថិភាពទាំង២នាក់)មានទីលំនៅជាមួយគ្នា បើកបរ​ពីជើង ទៅ ត្បូងពេលបើកបរមកដល់ចំណុចកើតហេតុខាងលើបានបុកជាមួយ រថយន្តមួយគ្រឿងទៀតដែរមានទិសដៅបញ្ច្រសទិសគ្នាពីរត្បូង​ទៅ​ជើង ដែលរថយន្តមួយគ្រឿងនោះម៉ាក NISSAN DIESEL
ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ​PP-1151(ចង្កូតស្តាំ) (មិនស្គាល់អត្តសញ្ញាណអ្នកបើកបរ រត់គេចខ្លួន)។

​ការសន្និដ្ឋាន ករណីនេះបណ្ដាលមកពីអ្នកបើកបរម៉ូតូបើកវ៉ាឡានមួយគ្រឿងទៀតក៏ជ្រុលទៅបុកជាមួយនឹងឡានដឹកខ្សាច់ដែលកំពុងបើកនៅខាងស្តាំដៃរបស់គេ។ ​ចំណែកឯវត្ថុតាងទាំងសងខាងសមត្ថកិច្ចបានយកមករក្សាទុកនៅប៉ុស្តិ៍អរិយក្សត្រដើម្បីរង់ចាំការដោះស្រាយ៕

Loading...