ព័ត៌មានជាតិ

ព្រោះតែបញ្ហាគ្រួសារ ស្ត្រីម្នាក់បានព្យាយាមលេបថ្នាំសម្លាប់ខ្លួន ប៉ុន្តែមិនសម្រេចដូចបំណង

រតនគិរ: មានការភ្ញាក់ផ្អើលមួយបានកើតឡើង ដោយស្ត្រីម្នាក់ បានធ្វើព្យាយាមធ្វើអត្តឃាត លេបថ្នាំសម្លាប់ខ្លួន តែមិនសម្រេច ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។

ហេតុការណ៍នេះកើតឡើងនៅម៉ោង ៨និង៤៥នាទី យប់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចភូមិចង​ ឃុំញ៉ាង​ ស្រុកអណ្តូងមាស​ ខេត្តរតនគិរី​។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ​ ក្លាន​ ភៀន​ ភេទស្រី​ អាយុ​៣៦ឆ្នាំ​ ទីលំនៅភូមិឃុំខាងលើ ចំណែកមូលហេតុដែលផ្តើមឲ្យមានការធ្វើអត្តឃាត​ គឺដោយសារបញ្ហាក្នុងគ្រួសារ។

បន្ទាប់ពីបានព័ត៌មាននេះ កម្លាំងប៉ុស្តិ៍បានទៅដល់កន្លែងកើតហេតុបានបញ្ជាឲ្យអ្នកភូមិបញ្ជូនជនរងគ្រោះមកមណ្ឌលសុខភាព។ ក្រោយពីសង្រ្គោះជនរងគ្រោះផុតពីគ្រោះថ្នាក់ហើយ​ ពេទ្យបានប្រាប់ឲ្យបងប្អូនបញ្ជូនទៅមន្ទីរពេទ្យខេត្តបន្តដើម្បីសម្អាតក្រពះ៕

មតិយោបល់