ព័ត៌មានជាតិ

​បុរសម្នាក់ តូចចិត្តមានជំងឺប្រចាំកាយ ចង.កបញ្ចប់ជីវិត!

ពោធិ៍សាត់: យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា បុរស​ម្នាក់​ធ្វើ​អត្តឃាត​ចងក​សម្លាប់​ខ្លួន​ នៅ​ភូមិ​ភ្លយ​ ឃុំ​តា​កោ ​ស្រុក​ពោធិ៍​រៀ​ ខេត្តពោធិ៍សាត់​ បាន​យក​ខ្សែ​អង្រឹង​ប្រវែង​១.៥០​ម៉ែត្រ​ទៅ​ចងក​ នៅ​ចំណុចដើម​ម​ខុប​ក្រោយ​ផ្ទះ​ឈ្មោះ​ទួន​ ជាប​គ្រី​ ភេទ​ប្រុស​អាយុ​៥៥​ឆ្នាំ​ត្រូវជា​ប្អូនបង្កើត​ជន​រង​គ្រោះ​ ដែល​មានផ្ទះ​នៅ​ជាប់​គ្នា​ ចម្ងាយ​ពី​ផ្ទះ​ទៅ​កន្លែង​កើតហេតុ​ប្រវែង​១៥​ម៉ែត្រ​ កាលពី​ថ្ងៃ​ទី​១៦​ ខែវិច្ឆិកា​ ឆ្នាំ​២០១៨​ នៅ​វេលា​ម៉ោង​២:២៥​នាទី​។​

​សូម​បញ្ជាក់​ថា​៖​ ជន​រង​គ្រោះ​មាន​ជំងឺ​ប្រចាំ​កាយ​ កាលពី​៨​ខែ​កន្លង​មក​ផង​ រង​គ្រោះ​បាន​លោត​ពី​ល​លើ​ផ្ទះ​សម្លាប់​ខ្លួន​១​លើក​មិន​ស្លាប់​ បាន​របួស​ធ្ងន់ធ្ងរ​ បងប្អូន​នឹង​កូន​ប្រពន្ធ​បាន​យក​ព្យាបាល​ហើយ​

​ជន​រង​គ្រោះ​នៅ​តែ​ព្យាយាម​សម្លាប់​ខ្លួនឯង​ ជា​បន្តបន្ទាប់​តែ​មិន​បាន​សម្រេច​។​
​ដោយ​ឡែ​ត​នៅ​ថ្ងៃ​កើតហេតុ​ចន្លោះ​ពេល​បងប្អូន​នឹង​ប្រពន្ធ​បាន​ដេក​លក់​ចន្លោះ​ម៉ោង​កើតហេតុ​ខាងលើ​ ជន​រង​គ្រោះ​បាន​ធ្វើ​សកម្មភាព​ចងក​សម្លាប់​ខ្លួន​តែ​ម្តង​។​ លុះដល់​ម៉ោង​ ២:៤០​នាទី​ បាន​បាត់​ជន​រង​គ្រោះ​ពី​ផ្ទះ​ ប្រ​ពន​បងប្អូន​បាន​ដើរ​រក​ស្រាប់តែ​ឃើញ​ជន​រង​គ្រោះ​ចងក​ស្លាប់​បាត់​ទៅ​ហើយ​៕

មតិយោបល់