ព័ត៌មានជាតិ

បុរសម្នាក់ផឹកស្រវឹងជិះម៉ូតូបុកម៉ាស៊ីនច្រូតស្រូវ បណ្តាលឲ្យស្លាប់នៅនឹងកន្លែង!

​ព្រៃវែង: កាលពីវេលាម៉ោង៥និង៥០នាទីល្ងាច ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងម៉ាស៊ីនច្រូតស្រូវ នៅលើផ្លូវលំ ភូមិសន្លូងលៀប ឃុំព្រៃឃ្នេស​ ស្រុកមេសាង ខេត្តព្រៃវែង។

​​អ្នកបើកបរម៉ាស៊ីនច្រូត ម៉ាកkobota ឈ្មោះ មឿន ធី ភេទប្រុស​ អាយុ៣៥ឆ្នាំ នៅភូមិ​ឃុំ​កើតហេតុ។ ចំណែកអ្នកជិះម៉ូតូឈ្មោះ ផុន ចូច ភេទប្រុស អាយុ៥០ឆ្នាំ នៅភូមិ​ឃុំកើតហេតុ ជិះម៉ូតូម៉ាកសេ១២៤ ស៊េរី២០០៥ ស្លាកលេខកំពង់ចាម1A 8995 បើកបរពីត្បូងទៅជើងបញ្ច្រាសទិសគ្នាដល់កន្លែងកើតហេតុ បានបុកចំពីមុខម៉ាស៊ីនច្រូតស្រូវ​ បណ្តាលឲ្យស្លាប់​តែម្តង​។
មូ​លហេតុ អ្នកបើកម៉ូតូមានភាពស្រវឹង។

បច្ចុប្បន្ន វត្ថុតាងម៉ូតូ និងម៉ាស៊ីនច្រូតរក្សាទុកនៅប៉ុស្តិ៍នគរបាលព្រៃឃ្នេស។ ចំណែក​សាកសព សមត្ថកិច្ចប្រគល់ជូនទៅ​ក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់