Post News Media ព័ត៌មានជាតិ បើករថយន្តស៊េរ...

បើករថយន្តស៊េរីទំនើបអូឌីTFS​ ស្លាកលេខភ្នំពេញ ​2AB-3011 ​គេច​ពី​ម៉ូតូ ​ជ្រុល​ទៅ​បុក​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​ រងការខូចខាត​

ភ្នំពេញ: បុរសជាជនជាតិបរទេស​២​នាក់​បើករថយន្ត​ស៊េរី​ទំនើប​មួយ​គ្រឿង​បោះ​ពួយ​យ៉ាង​លឿន​ ហើយ​បានបើកគេច​ពីម៉ូតូមួយគ្រឿងទៀត​ រួច​ក៏​ជ្រុល​ចង្កូត​ទៅ​បង្គោល​ភ្លើង​បំភ្លឺ​មួយដើម​ កាលពី​វេលាម៉ោង​១៥និង៥០នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៧​ ខែវិច្ឆិកា​ ឆ្នាំ​២០១៨ ត្រង់ចំណុច​ខាងមុខ​សកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង​ តាម​បណ្តោយ​ផ្លូវ​ព្រះមុនីវង្ស​កែងនិង​ផ្លូវ​៩៦​ ស្ថិត​ក្នុង​សង្កាត់​វត្តភ្នំ​ ខណ្ឌ​ដូនពេញ​។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បាន​ឲ្យ​ដឹង​ថា​នៅ ​មុន​ពេល​កើត​ហេតុ​គេ​ឃើញ​ បុរស​ជា​ជន​ជាតិ​បរទេស​២នាក់​បើកបររថយន្តមួយគ្រឿង​ម៉ាក​ អូឌីTFS ពណ៌​កណ្តុរ​ប្រមេះ​ ពាក់ស្លាកលេខ​ ភ្នំពេញ​2AB-3011 ដោយធ្វើដំណើរតាម​បណ្តោយផ្លូវ​ព្រះមុនីវង្ស​ ក្នុង​ទិសដៅ​ពី​ជើងទៅត្បូង​ និង​ក្នុង​ល្បឿន​យ៉ាង​លឿន​។ លុះមកដល់​ចំណុច​កើត​ហេតុ​រថយន្ត​ខាងលើ​ក៏​បាន​បត់​ឆ្វេង​ទៅផ្លូវលេខ៩៦​ ដោយខ្វះការ​ប្រុងប្រយ័ត្ន​ ខណ:ពេល​នោះ​ក៏ស្រាប់តែមាន​ម៉ូតូ​មិន​ចាំម៉ាកមួយគ្រឿង​ទៀត​ បានបើក​បញ្រ្ចាស​ទិសដៅ​ចរាចរណ៍​ បង្កឲ្យ​រថយន្ត​ខាងលើ​អកហ្សើនិងម៉ូតូនោះ​។ ហើយរថយន្តក៏បានកាច់​ចង្កូត​គេច​ពីម៉ូតូទៅខាងស្តាំក៏ជ្រុលទៅបុក​និង​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​មួយដើម​ដែលនៅ​តាមចិញ្ចើមផ្លូវ​បណ្តាល​ឲ្យ​វៀច​ទ្រេត។​ ចំណែក​ឯ​រថយន្ត​រង​ការ​ខូចខាត​ផ្នែកខាងមុខ​ចំហៀង​ខាង​ស្តាំ​យ៉ាង​ដំណំ​ទៅ​មុខ​លែង​រួច​។ ហើយចំ​ពោះ​ហេតុ​ការណ៍​ខាង​លើ​គឺ​មិន​បង្ក​ឲ្យ​មាន​នរណា​ម្នាក់​រងរបួស​នោះ​ទេ។

ក្រោយ​ពេល​ហេតុ​សមត្ថកិច្ច​មូល​ដ្ឋាន​ក៏​បាន​ចុះមក​ដល់​កន្លែង​កើត​ហេតុ​ហើយ​ក៏​បាន​ទាក់​ទង​ទៅ​សមត្ថកិច្ច​ជំនាញ​ឲ្យ​ចុះ​មក​ធ្វើការ​វាស់​វែង​យករថយន្ត​ខាងលើ​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវ​គោក​នៃស្នង​ការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ដើម្បី​រង់ចាំ​ធ្វើ​ការ​ដោះស្រាយ​ទៅ​តាម​ផ្លូវ​ច្បាប់​នៅ​ពេល​ក្រោយ៕

Loading...