ព័ត៌មានជាតិ

អ្នករត់កង់បីឥណ្ឌាPassApp ចូលKTVបែកគំនិតលួចទូរសព្ទរបស់នារីទទួលភ្ញៀវក្នុងហាងKTV គោលដឹនសោន បើករត់បាញ់២គ្រាប់ទើបឃាត់ខ្លួនបាន

ភ្នំពេញ: កាលពីវេលាម៉ោង១និង២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលជាអ្នករត់កង់បីឥណ្ឌា PassApp ក្រោយពីចូលច្រៀងខារ៉ាអូខេ ហើយបន្លំលួចទូរសព្ទនារីទទួលភ្ញៀវក្នុងហាង KTV គោលដឹនសោន ផ្លូវ២០០៤ សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ហើយព្យាយាមបើករត់គេចខ្លួន តាំងពីផ្លូវ២៧១ ឆ្លងកាត់ផ្លូវជាតិលេខ១ មកដល់សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ក៏ត្រូវសមត្ថកិច្ចបាញ់២គ្រាប់ឡើងលើ គំរាមឲ្យឈប់ ទើបឃាត់ខ្លួនបាន ។

បច្ចុប្បន្នជនសង្ស័យខាងលើ រួមនឹងវត្ថតាង ត្រូវបាននគរបាលព្រហ្មខណ្ឌធ្វើការសាកសួរ និងកសាងសុំណុំរឿងចាត់ការបន្តតាមនីតិវិធី ៕

មតិយោបល់