ព័ត៌មានជាតិ

រថយន្តឡិចស៊ីសRX300 បុករះម៉ូតូកង់បីឥណ្ឌានិងរថយន្ត ចូលផ្ទះចម្លាក់ខ្មែរខូចខាតយ៉ាងដំណំ!

ភ្នំពេញ: បុរសម្នាក់ស្រវឹងស្រាបើករថយន្តឡិចស៊ីសមួយគ្រឿងរេចង្កូតទៅបុករះម៉ូតូកង់បីឥណ្ឌាមួយគ្រឿងរថយន្តស៊េរីទំនើបមួយគ្រឿងនិងបន្តទៅបុកចូលផ្ទះចម្លាក់ខ្មែររងការខូចខាតយ៉ាងដំណំ រថយន្តបង្កទៅមុខលែងរួចសំណាងល្អមិនបង្កឲ្យមានអ្នករងរបួស។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១និង២០នាទីយប់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅចំណុចស្តុបក្តាន់ពី តាមបណ្តោយផ្លូវសហពន្ធ័រុស្ស៊ី ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។

តាមប្រភពព័ត័មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់ស្រវឹងស្រា បើករថយន្តឡិចស៊ីសRX300មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AM-0258 ធ្វើដំណើរទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតទៅបុកម៉ូតូកង់បីឥណ្ឌាមួយគ្រឿង ពណ៌សគ្មានស្លាកលេខ និងរថយន្តស៊េរីទំនើបមួយគ្រឿងម៉ាកផច ពណ៌ស គ្មានស្លាកលេខ ខណ:ដែលកំពុងបើកស្របទិសដៅគ្នានៅខាងមុខ បណ្តាលរថយន្តនិងម៉ូតូកង់បីខូចខាតផ្នែកខាងក្រោយខាងស្តាំយ៉ាងដំណំដូចគ្នា រួចបន្តទៅបុកចូលផ្ទះលក់ចម្លាក់ខ្មែរបណ្តាលឲ្យខូចខាចគ្រឿងចម្លាក់មួយចំនួននិងរបងសង្ក័សីមួយចំហៀងយ៉ាងដំណំ ចំណែករថយន្តបង្កខូចខាតផ្នែកខាងយ៉ាងដំណំទៅមុខលែងរួចសំណាងល្អមិនបង្កឲ្យមានអ្នករងរបួស។

ក្រោយហេតុការម្ចាស់រថយន្តបង្កត្រូវបានកម្លាំងសមត្ថកិច្ចមូលដ្ឋានបានឃាត់ខ្លួនរួចប្រគល់ជូនទៅកម្លាំងអន្តរាគមន៍ក្រុងរួចបញ្ជូនតាមរថយន្តទៅស្នងការរាជធានីភ្នំពេញ និងវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕

មតិយោបល់