ព័ត៌មានជាតិ

បុរសម្នាក់ដើរឆ្លងផ្លូវ ត្រូវម៉ូតូបុកបាក់ជើងស្តាំ គួរឲ្យសង្វេគ

ភ្នំពេញ: បុរសជាជនអនាថាវ័យ៣៧ឆ្នាំម្នាក់ ដើរឆ្លងផ្លូវត្រូវរថយន្តបុកបាក់ជើងស្តាំយ៉ាងសង្វេគ សមត្ថកិច្ចប៉ុស្តិ៍ទួលសង្កែទី២ជួយហៅរថយន្តសង្គ្រោះបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងជាង១២ រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ចំណុចតាមបណ្តោយផ្លូវបុរីអង្គរ ភូមិពោងពាយ សង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

បុរសរងគ្រោះឈ្មោះ ស្នា អាយុ៣៧ឆ្នាំ មុខរបរនិងស្នាក់នៅមិនពិតប្រាកដ (ជាជនអនាថា)។

បុរសខាងលើបានឲ្យដឹងថានៅ មុនពេលកើតហេតុខណ:ដែលគាត់ដើឆ្លងផ្លូវត្រូម៉ូតូមិនចាំម៉ាកបើកពីត្បូងទៅជើងបានបុកគាត់បណ្តាលឲ្យបាក់ជើងស្តាំហើយជិះគេចខ្លួនបាត់។ បុរសខាងលើមើលទៅសង្វេគណាស់ព្រោះគ្មានឃើញសាច់ញាតិនោះទេ។

ក្រោយពេលកើតហេតុសមត្ថកិច្ចប៉ុស្តិ៍ទួលសង្កែទី២បានមកដល់កន្លែងកើតហេតុនិងទាក់ទងរថយន្តសង្គ្រោះដឹកទៅមន្ទីពេទ្យកាល់ម៉ែត្រដើម្បីព្យាបាល៕

មតិយោបល់