Post News Media ព័ត៌មានជាតិ បុរសម្នាក់ខ្យ...

បុរសម្នាក់ខ្យល់គស្លាប់ ក្នុងបន្ទប់ជួល នៅខណ្ឌដង្កោ

ភ្នំពេញ: កាលពីវេលាម៉ោង២ និង៤៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨ មានករណីមនុស្សខ្យល់គស្លាប់ នៅក្នុងបន្ទប់ជួលគ្មានលេខ ស្ថិតនៅក្នុងភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

សពជនរងគ្រោះមានឈ្មោះ ខែម ផែន ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរកម្មករសំណង់ មានស្រុកកំណើត ភូមិស្វាយឬស្សី ឃុំបារ៉ាយ ទីរួមខេត្តតាកែវ ខេត្តតាកែវ បច្ចុប្បន្ន ស្នាក់នៅទីតាំងកើតហេតុខាងលើ ។

បើតាមប្រពន្ធនៃសពឈ្មោះ អុន ធីតា ភេទស្រី អាយុ៣៩ឆ្នាំ មុខរបរ កម្មការនីរោងចក្រ បានឲ្យដឹងថា ពេលគាត់ចេញពីធ្វើការវិញ ប្តីរបស់ខ្ញុំមានអាការ:មិនស្រួលខ្លួន ប្រាប់ថាឈឺក្បាល ក្រោយមកគាត់បានយកថ្នាំឈឺក្បាលមួយគ្រាប់ឲ្យលេប និងយកទឹកកកមកស្អំក្បាល រួចប្ដីគាត់ក៏សំងំគេងបាត់ទៅ រហូតដល់ម៉ោង១យប់ជាងប្ដីគាត់ ចាប់ផ្តើមមិនស្រួលខ្លួនទៀត ទើបគាត់បានយកសេនមកកោសខ្យល់ឲ្យ រួចក៏សំងំគេងរហូតដល់ម៉ោងកើតហេតុ ប្ដីគាត់ក៏ត្រដខ្យល់ដាច់ខ្យល់ស្លាប់តែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកពិនិត្យសពជនរងគ្រោះ ឃើញថាពិតជាស្លាប់ដោយសាខ្យល់គមែន ទើបប្រគល់សពឲ្យទៅក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

Loading...