Post News Media ព័ត៌មានជាតិ ​លួចម៉ូតូចំម៉...

​លួចម៉ូតូចំម៉ូតូមន្ត្រីរាជការ ​ចុងក្រោយជាប់ខ្នោះ!

ភ្នំពេញ: ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចខណ្ឌឬស្សីកែវឃាត់ខ្លួនបានបន្ទាប់ពីរូបគេធ្វើសកម្មភាពលួចម៉ូតូម៉ាកGTRZXMរបស់ជនរងគ្រោះជាមន្ត្រីរាជការ ខណ:ដែលគាត់រវល់លើកទឹកកកចូលផ្ទះដោយមិនបានដកសោចេញពីម៉ូតូ។

ហេតុការណ៍បាត់ម៉ូតូនេះបានកើតឡើងនៅវេលាម៉ោង១និង២៥នាទីរសៀល ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ត្រង់ចំណុចផ្ទះលេខគ្មាន ក្រុមទី៤ ភូមិ​ខ.១ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ។

ជនរងគ្រោះម្ចាស់មូតូឈ្មោះ ហ៊ុល ភក្តី ភេទ ប្រុស អាយុ ៣៨ឆ្នាំ មានទីលំនៅផ្ទះលេខ១១២ បេតុង ក្រុម៤ ភូមិ ខ.១ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ មុខរបរមន្ត្រីរាជការ។
ជនសង្ស័យឈ្មោះម្នាក់ឈ្មោះ ញ៉ែប សុវណ្ណារិទ្ធ ភេទប្រុស អាយុ៣២ឆ្នាំ ស្នាក់នៅផ្ទះលេខគ្មាន ក្រុម២ភូមិ ខ.១ សង្កាត់ច្រាំងចំរេះទី២ខណ្ឌឫស្សីកែវ មុខរបរមិនពិតប្រាកដនិងមានសារធាតុញៀន។
ម៉ូតូដែលជនសង្ស័យលួចម៉ាកGTRZXM.25 ពណ៌ផ្កាឈូកលាយសពាក់ស្លាកលេខ1GU.8751ភ្នំពេញ

សមត្ថកិច្ចឲ្យដឹងថាជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងបន្ទាប់ពីទទួលពាក្យបណ្តឹងកម្លាំងជំនាញខណ្ឌនិងប៉ុស្តិ៍បានបើកការស្រាវជ្រាវឈានទៅឃាត់ខ្លួនជនសង្ស័យខាងលើនិងដកហូតម៉ូតូជនរងគ្រោះមកវិញ។

ប្រភពដដែលបន្តថានៅវេលាម៉ោង​៩និង៤០នាទីព្រឹក ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ជនរងគ្រោះបានជិះម៉ូតូទៅដឹកទឹកកកលុះត្រទ្បប់មកដល់មុខផ្ទះក៏លើកទឹកកកចូលផ្ទះទុកម៉ូតូនិងសោជាប់និងម៉ូតូ ស្រាប់តែជនសង្ស័យបានធ្វើសកម្មភាពជិះគេចខ្លួន។ ភ្លាមៗនោះកម្លាំងខណ្ឌនិងប៉ុស្តិ៍បានស្រាវជ្រាវរហូតដល់ម៉ោង២និង៣០នាទីរសៀលថ្ងៃខែឆ្នាំដដែលទើបរកឃើញម៉ូតូនិងឃាត់ខ្លួនជនសង្ស័យបាននៅចំណុចក្រុម២ភូមិខ.១សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឬស្សីកែវ។
ម៉ូតូម៉ាកGTRZXM.25 ពណ៏ផ្កាឈូកលាយសពាក់ស្លាកលេខ1GU.8751ភ្នំពេញ បានធ្វើការប្រគល់ជូនរងគ្រោះបណ្តោះអាសន្នវិញ។

ក្រោយឃាត់ខ្លួនជនសង្ស័យត្រូវបានបញ្ជូនទៅអធិការដ្ឋានខណ្ឌឬស្សីកែវ កសាងសំណុំរឿងបញ្ជូនទៅតុលាកាតាមនីតិវិធី៕

Loading...