Post News Media ព័ត៌មានជាតិ បុរសម្នាក់ ត្...

បុរសម្នាក់ ត្រូវរថយន្តមិនចាំម៉ាកបុកស្លាប់ មិនទាន់រកសាច់ញាតិឃើញទេ..!

កណ្តាល: កាលពីវេលាម៉ោង៣និង៤០នាទីទៀបភ្លឺ ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តមិនចាំម៉ាកបើកបុកនិងកិនបុរសម្នាក់ បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធម៌ នៅ នៅចំណុចផ្លូវលេខ២១ ភូមិព្រែកថី ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល។

ជនរងគ្រោះភេទប្រុស អាយុប្រហែល៤០ឆ្នាំ(សង្ស័យជាមនុស្ស វិកលចរិត) មិនស្គាល់អត្តសញ្ញណនិងទីលំនៅច្បាស់លាស់ រីឯរថយន្តបើកគេចបាត់​។

ចំណែកសាកសព សមត្ថកិច្ចបានដឹកយកទៅតម្កល់ទុកនៅវត្តឈូងលាភ ដើម្បីប្រកាសស្វែងរកក្រុមគ្រួសារមកទទួលយកសពទៅធ្វើបុណ្យតាមប្រពៃណី៕

Loading...