Post News Media ព័ត៌មានជាតិ រថយន្តធុនធំពី...

រថយន្តធុនធំពីរគ្រឿងពន្លះគ្នាពេញទំហឹង បង្កឲ្យមានការកកស្ទះចរាចរណ៍

កំពង់ឆ្នាំង: ករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្ត​ធុន​ធំ​២គ្រឿង​បុក​គ្នាពេញទំហឹង បណ្ដាល​ឲ្យ​ស្ទះចរាចរណ៍យ៉ាងខ្លាំង
កាលពីវេល​ម៉ោង​ ២ រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៨ ស្ថិត​នៅ​ក្នុងភូមិ​ផ្សារ ឃុំ​ផ្សារ ស្រុក​បរិបូរ។

សមត្ថកិច្ច​បានដឹងឲ្យ​ថា រថយន្ត​ធុន​កុងតឺន័រ​មួយ​គ្រឿង​ បានធ្វើដំណើរ​​ពី​ទិស​ខាងត្បូង​ទៅ​ជើង ដល់ចំណុចកើតហេតុ ​ក៏​ជ្រុល​ទៅ​បុក​ជាមួយនិង​រថយន្ត​មួយ​គ្រឿង ​ដែល​ដឹក​ដំឡូង​មី​ ក្នុងទិសដៅពី​ជើង​ពី​ត្បូង ​បណ្តាល​ឲ្យ​ជាប់​គ្នា​នៅ​លើ​ស្ពាន​ បង្កការកកស្ទះ​ចរាចរណ៍យ៉ាងខ្លាំង។​

​រហូត​មក​ដល់​ម៉ោង ១០ ព្រឹក ថ្ងៃ​ទី​១៧ ខែវិច្ឆិកានេះ ​ចរាចរណ៍​នៅតែបន្ត​កកស្ទះ​នៅឡើយ៕

Loading...