ព័ត៌មានជាតិ

នារីស្រស់ស្អាតជិះម៉ូតូម្នាក់ឯងទៅស្រុក ត្រូវក្រុមចោរធាក់ដួលយកម៉ូតូ ចុងក្រោយចោររត់បាតជើងសព្រាត!

​កណ្តាល: កាលពីវេលាម៉ោង២និង៣០នាទីយប់ ឈានចូលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨ មានករណីលួចមានស្ថានទម្ងន់ទោស(ធាក់យកម៉ូតូ) នៅ​មុខ
វិទ្យាល័យហ៊ុនសែនតាខ្មៅ ភូមិថ្មី១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ជនរងគ្រោះ​ឈ្មោះ សេត សារ៉េត ភេទស្រី អាយុ៣៤ឆ្នាំ ទីលំនៅភូមិក្រពើហារកើត សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ កម្មការិនី។ ជនសង្ស័យ​៣នាក់៖ភេទប្រុស មិនស្គាល់អត្តសញ្ញាណ(គេចខ្លួន)។
​វត្ថុតាងចាប់យក៖ ម៉ូតូ​១គ្រឿងម៉ាកSUZUKI nexពណ៌ស ស៊េរី ២០១៣ ផ្លាកលេខ
ភ្នំពេញ1BU-1558 (របស់ជនរងគ្រោះ)​។

នៅវេលាកើតហេតុខាងលើ ជនរងគ្រោះបានជិះម៉ូតូតែម្នាក់ឯងចេញពីផ្ទះ ក្នុងគោលបំណងទៅស្រុកកំណើតនៅស្រុកកោះធំ លុះជិះដល់ កន្លែងកើតហេតុខាងលើ ស្រាប់តែក្រុម ជនសង្ស័យមានគ្នា៣នាក់ ភេទប្រុសអាយុ ប្រហែល២១ ទៅ២២ឆ្នាំជិះម៉ូតូ​១គ្រឿងម៉ាកសង់ប៊ិច ពណ៌ខៀវ មិនចាំស្លាកលេខ បាន​ជិះមក​ពីក្រោយដល់ទន្ទឹម ហើយបានធ្វើសកម្មភាពធាក់ជនរងគ្រោះបណ្តាលឲ្យ ដួលម៉ូតូរងរបួសដៃខាងឆ្វេងនិងជើងទាំងសងខាង។ ភ្លាមនោះក្រុមជនសង្ស័យបានស្ទុះមកយកម៉ូតូជនរងគ្រោះជិះគេចខ្លួនទៅតាមផ្លូវលេខ២១ ដល់ត្រង់ចណុចស្តុបA៩ ក៏បានប៉ះជាមួយរទេះ លក់លតឆាដែលទុកចោលលើ ចិញ្ចើមថ្នល់បណ្តាលឲ្យដួល ពេលនោះជនល្មើសបានទុកម៉ូតូចោលរត់គេចខ្លួនបាត់តែម្តង។
​ករណី នេះសមត្ថកិច្ច កំពុងបន្តចាត់ការតាមនីតិវិធី៕

មតិយោបល់