Post News Media ព័ត៌មានជាតិ ជនបរទេសម្នាក់...

ជនបរទេសម្នាក់ ដេកស្លាប់នៅក្នុងសណ្ឋាគារដ៍ល្បីមួយកន្លែង ក្នុងខេត្តសៀមរាប

សៀមរាប: មានការភ្ញាក់ផ្អើលមួយបានកើតឡើង ខណ:ដែលមានជនបរទេសម្នាក់ បានដេកស្លាប់នៅក្នុងក្នុងសណ្ឋាគារដ៍ល្បីមួយកន្លែង ក្នុងខេត្តសៀមរាប ផ្អើលសមត្ថកិច្ចចុះមកធ្វើការពិនិត្យ។

ហេតុការណ៍នេះកើតឡើងនៅម៉ោង៤និង២០នាទីល្ងាច ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្នុងភូមិមណ្ឌល២ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។

ជនរងគ្រោះឈ្មោះ CARVALHAL REBELO ANTONIO ភេទប្រុស កើតឆ្នាំ១៩៤៥ ជនជាតិព័រទុយហ្កាល់ កាន់លិខិតឆ្លងដែនលេខN៣៦១២៣៦ ជាភ្ញៀវទេសចរណ៍ ចូលមកព្រះរាជាណាចក្រកម្ពុជាកាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ តាមច្រកព្រលានយន្តហោះអន្តរជាតិសៀមរាប តាមរយ:ក្រុមហ៊ុនទេសចរណ៍អប្សារ៉ា ស្នាក់នៅបន្ទប់លេខ២៣១ ក្នុងសណ្ឋាគារមួយកន្លែងជាមួយប្រពន្ធ។

ក្រោយកើតហេតុ សមត្ថកិច្ចបានធ្វើកោសល្យវិច័យបានឲ្យដឹងថា ដោយផ្អែកតាមការស្រាវជ្រាវរបស់សមត្ថកិច្ចជំនាញនិងលោកវេជ្ជបណ្ឌិតអ៊ិត ឆបឆរ័ត្ន គ្រូពេទ្យអមតុលាការបានសន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយសារជំងឺស្ទះសរសៃឈាមបេះដូង ហើយពេលនេះសាកសពកំពុងរៀបចំបញ្ជូនទៅតម្កល់ទុកបណ្តោះអាសន្ននៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ តាមសំណូមពររបស់ក្រុមគ្រួសារ៕

Loading...