ព័ត៌មានជាតិ

សាហាវព្រៃផ្សៃ! ស្ត្រី​ម្នាក់ ត្រូវជនមិនស្គាល់មុខរឹត.ក​សម្លាប់ អូសយកទៅចោលក្នុងវាលស្រែ នៅស្រុកព្រះនេត្រព្រះ!

បន្ទាយមានជ័យ: កាលពីវេលាម៉ោង៧និង១០នាទីយប់ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ មានករណីប្រទះឃើញសពស្រ្តីម្នាក់ ដោយត្រូវជនមិនស្គាល់មុខរឹត.កសម្លាប់រួចអូសយកទៅដាក់ក្នុងវាលស្រែ នៅខាងត្បូងផ្លូវជាតិលេខ៦ ស្ថិតនៅក្នុងភូមិឈ្នួរ ​ឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ​។

ចំពោះករណីនេះ សមត្ថកិច្ចបាននិងកំពុងធ្វើការស្រាវជ្រាវចាប់ជនដៃដល់ ដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់។

ចំណែកសាកសព ត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់