Post News Media ព័ត៌មានជាតិ ព្រលឹងចុងសក់!...

ព្រលឹងចុងសក់! លិច​កាណូត​ទេសចរណ៍មេគុង្គ-ដន នៅ​ត្រើយទន្លេខាងកើតកោះក្រុងកំពង់ឆ្នាំង!

​កំពង់​ឆ្នាំង: កាលពីវេលាម៉ោង១និង៣០នាទីយប់ រំលងអធ្រាត្រឈានចូលថ្ងៃទី១៧​ ខែវិច្ឆិកា ឆ្នាំ២០១៨ មានករណីលិច​កាណូត​ទេសចរណ៍​​ នៅ​ត្រើយទន្លេខាងកើតកោះ(ដីដុះ) ភូមិកណ្ដាល សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។​

កាណូតក្រុមហ៊ុនទេសចរណ៍ឈ្មោះ(មេគុង្គ-ដន)មានទំហំ(ទ២០,៥ × ប៨,២-នឹងជម្រៅ២,៧) ធ្វើពីឈើ មានបុគ្គលិក៥5នាក់ បើកបរពីភ្នំពេញទៅឃុំ
ឆ្នុកទ្រូ ស្រុកបរិបូរណ៍ គោលបំណងទៅយកភ្ញៀវ ប៉ុន្តែបើកដល់ចំណុចកើតហេតុខាងលើ(យប់) ក៏ឈប់ចតសម្រាក លុះដល់ពេលជិតភ្លឺ ទើបដឹងថា កាណូតលិច។

មូលហេតុគឺ ធ្លាយទុយោផ្លិតបូម នឹងពិដុង​។
​ករណីនេះមិនបណ្ដាលឲ្យមានគ្រោះថ្នាក់ដល់បុគ្គលិកនៅលើកាណូតអ្វីឡើយ៕

Loading...