Post News Media ព័ត៌មានជាតិ រថយន្តដឹកខ្សា...

រថយន្តដឹកខ្សាច់ សង្ស័យដាច់ហ្វ្រាំងបុកបន្តកន្ទុយរថយន្ត៦គ្រឿង​ ក្នុងនោះស៊េរីទំនើប៣គ្រឿង រងការខូចខាត!

កំពង់ស្ពឺ: សមត្ថកិ្ចបានប្រាប់Post Newsថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយមានរថយន្តដឹកខ្សាច់មួយគ្រឿង សង្ស័យដាច់ហ្វ្រាំង បានបុករុញរថយន្តចំនួន៦គ្រឿង ក្នុងនោះមានរថយន្តស៊េរីទំនើប៣គ្រឿង ជាបន្តបន្ទាប់ បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ ។ ចំណែកអ្នកបើកបររថយន្តបង្កវិញ រងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១២និង៤០នាទី ថ្ងៃត្រង់ទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវជាតិលេខ៤ ចំណុចគីឡូម៉ែត្រលេខ១០៥ ក្នុងភូមិ៦ ឃុំត្រាវត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

ក្រោយពីកើតហេតុភ្លាមៗ​ នគរបាលចរាចរណ៍ជំនាញបានចុះទៅធ្វើការវាស់វែង នាំយកវត្ថុតាងខាងលើទៅរក្សាទុក រង់ចាំធ្វើការដោះស្រាយគ្នាតាមច្បាប់បន្តទៀត៕

Loading...