Post News Media ព័ត៌មានជាតិ សុំ​​ឪពុក​ម្ត...

សុំ​​ឪពុក​ម្តាយឲ្យលក់ដី ​យក​លុយ​សង​ធនាគារ​​មិន​លក់់ ​​ចង.ក​សម្លាប់​ខ្លួន!

ពោធិ៍សាត់: យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា មានករណី​បុរស​​ម្នាក់​សុំ​ឪពុក​ម្តាយ​លក់​ដី​ដើម្បី​យក​ប្រាក់​សង​ធនាគារ​ ប៉ុន្តែ​ម្តាយ​ឪពុក​មិន​ឲ្យ​លក់ ​ខឹង​ក្តៅក្រហាយ​លួច​ចង.ក​សម្លាប់​ខ្លួន​ គ្មាន​អ្នកដឹង​នោះ​ឡើយ​។​

ហេតុការណ៍នេះ​កើតឡើង​នៅ​ថ្ងៃ​ទី១៧​ ខែវិច្ឆិកា​ ឆ្នាំ​២០១៨​ នៅ​ចំណុច​លើ​ផ្ទះ​របស់​ខ្លួន​ស្ថិត​ក្នុងភូមិ​តា​លោ​ ឃុំ​តា​លោ​ ស្រុក​បាកាន​ ខេត្តពោធិ៍សាត់​។​

​តាម​ការ​ឲ្យ​ដឹង​ពី​ឈ្មោះ​ គង់​ សុ​ផា​ អាយុ​៦៤​ឆ្នាំ​ រស់នៅ​ភូមិ​កើតហេតុ​បាន​ប្រាប់​សមត្ថកិច្ច​ឲ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ​ឈ្មោះ​រិ​ន​ រិ​ត​ ភេទ​ប្រុស​ អាយុ​២៥​ឆ្នាំ​ ត្រូវជា​កូន​បាន​មក​សុំ​ដី​របស់​គាត់​មួយ​ប្លង់​ក្នុង​គោលបំណង​លក់​សង​ធនាគា​តែ​ម្តាយ​ឪពុក​មិន​ឲ្យ​លក់​ជន​ត្រូវ​រក​ពិធី​អ្វី​មក​ដោះស្រាយ​បញ្ហា​នេះ​វិញ​ ឆ្លៀតពេល​នោះ​រូប​គាត់​ទាំង​ពីរ​មិន​នៅផ្ទះ​ បុរស​រង​គ្រោះ​យក​ខ្សែ​គោ​លួច​ចងក​សម្លាប់​ខ្លួន​បណ្តាល​ឲ្យ​ស្លាប់​តែ​ម្តង​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នកស្រុក​និង​ ហើយ​គាត់​ក៏​ផ្តល់​ព័ត៌មាន​ពី​រឿង​នេះ​ជូន​សមត្ថកិច្ច​ជា​បន្ទាន់​ តែ​ចំពោះ​ការ​ជំពាក់​នៅ​ធនាគា​ណាមួយ​នោះ​អុំ​ស្រី​មិន​បាន​បង្ហើប​ប្រាប់​ឲ្យ​សមត្ថកិច្ច​និង​អាជ្ញាធរ​បានដឹង​នោះ​ឡើយ​ ។​
​​
សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​លោកនាយ​ប៉ុស្តិ៍​នគរបាល​តា​លោ​បាន​ឲ្យ​ដឹង​ថា​ ក្រោយ​ពេល​ទទួល​បាន​ព័ត៌មាន​ពី​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​ កម្លាំង​ជំនាញ​បាន​ចុះ​ដល់​កន្លែង​កើតហេតុ​ពិនិត្យ​ឃើញ​ថា​ ជន​រង​គ្រោះ​បាន​ស្លាប់​តាំងពី​ម៉ោង​ប្រមាណ​៤​និង​៣០​នាទី​ទៀប​ភ្លឺ​រហូត​ដល់​ម៉ោង​៧​និង​៤៥​នាទី​ព្រឹក​ទើប​ក្រុម​គ្រួសារ​ដឹង​ថា​បុរស​រង​គ្រោះ​ស្លាប់​ដោយ​ករណី​ចងក​ ។​ ក្រោយ​ពេល​ពិនិត្យ​យ៉ាង​យកចិត្តទុកដាក់​របស់​សមត្ថកិច្ច​ជំនាញ​ សាកសព​ជន​រង​គ្រោះ​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ​ធ្វើបុណ្យ​តាម​ប្រ​ ពៃ​ណី​។​ គួ​បញ្ជាក់​ផង​ដែរ​ថា​ ជន​រង​គ្រោះ​នៅ​ក្នុង​បន្ទុក​ឪពុក​ម្តាយ​នៅឡើយ​ទេ​​៕

Loading...