Post News Media ព័ត៌មានជាតិ Wow! អំណាចរបស...

Wow! អំណាចរបស់លោកប្រធានផ្សារធំដល់ម្លឹងផង ហ៊ានឃាត់បុគ្គលិករបស់កាសែតកោះសន្តិភាពម្នាក់ យកទៅគំរាម!!!

ភ្នំពេញ: បុគ្គលិករបស់កាសែតកោះសន្តិភាពម្នាក់ បានទទួលរងនូវការគំរាមគំហែង ពីប្រធានផ្សារជម្ពូវ័ននិងបានបញ្ជាឲ្យក្រុមសន្តិសុខឃាត់ខ្លួន និងដកយកទូរស័ព្ទ លុបរូបចោល ខណ:ពេលដែលអ្នកយកព័ត៌មាន ថតរូបពីសកម្មភាព ទាស់ទែងគ្នាលើដងផ្លូវសាធារណ:ក្នុងការរៀបចំសណ្តាប់ធ្លាប់ និង ការលក់ដូរនៅលើដងផ្លូវយ៉ាងអណាធិបតេយ្យ ។

ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅតាមដងផ្លូវមុខផ្សារជម្ពូវ័ន ក្នុងភូមិជម្ពូវ័ន សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។

ការរារាំងថតរូប នៅទីសាធារណ:នេះ ចាត់ទុកជាការបិទសិទ្ធិសេរីភាពសារព័ត៌មានរបស់បុគ្គលមួយចំនួនដែលអាងអំណាច និងអាងខ្នង។ ទោះបីជាយ៉ាងណាក្តី បន្ទាប់ពីទៅស្នាក់ការនោះ លោកប្រធានផ្សារនិងអនុប្រធានផ្សារ បានសម្លុតឲ្យអង្គុយស្ងៀម ដោយគំរាមតាមអំណាច។ បន្ទាប់មកក្រោយពីមានប្រតិកម្មពីក្រុមអ្នកកាសែតកោះសន្តិភាពពីគ្រប់ខណ្ឌ ទើបលោកប្រធានធ្វើការសម្របសម្រួល និងសុំទោសដោយសារតែមិនដែលស្គាល់ថាជាអ្នកសារព័ត៌មាន។

ប្រធានផ្សារដែលប្រើអំណាចផ្តាច់ការខាងលើ ឈ្មោះ លាភ ប៊ុន រិទ្ធ។

តាមព័ត៌មានឲ្យដឹងថា នៅមុនពេលកើតហេតុ មានរថយន្តកាមរីមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2D-6683មួយគ្រឿង ចតតាមបណ្តោយផ្លូវនៅមុខផ្សារធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់ ហើយកម្លាំងសន្តិសុខប្រមាណ៤ទៅ៥នាក់ ទៅរៀបចំសណ្តាប់ធ្នាប់ឲ្យយកចេញតែម្ចាស់រថយន្តមិនព្រមយកចេញ និងបានប្រាប់ថាចតចូលផ្សារតែមួយភ្លែតនោះទេ គាត់ជាមន្ត្រីយោធាថ្នាក់វរសេនីយ៍ឯក ព្រមទាំងដកកាតបង្ហាញគឺសុំចតមួយភ្លែរទៅវិញហើយ។

តាមព័ត៌មានបានឲ្យដឹងថា នៅព្រឹកនោះក៏មានការទាស់គ្នាបែកផ្សែងរវាងសន្តិសុខ និងមន្ត្រីយោធារូបនោះ។ ខណ:នោះអ្នកយកព័ត៌មានកោះសន្តិភាពម្នាក់បានជិះម៉ូតូឆ្លងកាត់ ក៏បានថតពីសកម្មភាពទាស់គ្នាបែកផ្សែងនេះ ក្នុងគោលបំណងល្អនោះទេ ។ ទន្ទឹមការទាស់គ្នា នោះ បុរសម្នាក់មាឌធំខ្មៅ ដែលគេស្គាល់ថាប្រធានផ្សារជម្ពូវ័ន បានទៅសម្របសម្រួល ហើយអ្នកសារព័ត៌មានក៏បានថតពីសកម្មភាពតែត្រូវបានលោកប្រធានផ្សារដ៏មានអំណាច សួរនាំមកពីខាងណាថតគ្មានការអនុញ្ញាតពីប្រធានផ្សារ និងគំរាមឲ្យលុបរូបចោលទោះបីបានប្រាប់ថាមកពីអង្គភាពណាក៏ដោយ។

ខណ:នោះអ្នកយកព័ត៌មានមិនបានលុបចោលនោះទេ ព្រោះការថតនោះទីសាធារណ: និងបន្តថតពីការលក់ដូរនៅតាមដងផ្លូវ បណ្តាលឲ្យបាត់បង់សណ្តាប់សាធារណ: ហើយត្រូវបានប្រធានផ្សារដ៏មានអំណាចនោះ បញ្ជាឲ្យក្រុមសន្តិសុខ ចាប់ក្រៀកអ្នកយកព័ត៌មាននាំទៅស្នាក់ការនិង ដកហូតយកទូរស័ព្ទដើម្បីលុបរូបចោល ។ ដោយសារតែមានការអន្តរាគមន៍លុះក្រោយមកលោកប្រធានផ្សារ ឈ្មោះ លាភ ប៊ុន រិទ្ធ និង ឈ្មោះ ធិត ធិន គឺជាមន្ត្រីនគរបាលនាយកដ្ឋានអង្គរក្សផងដែរ ក៏បានសម្របសម្រួល និងបានសុំទោស។

ការសុំទោសនោះ មិនអាចទទួលយកបាននោះទេ ហើយបុគ្គលិកកោះសន្តិភាពម្នាក់នោះ ដែលថតនៅទីសារធារណ:ប្រាប់ថា ខ្ញុំគ្មានទោសឲ្យលោកទេ គឺអ្នកដែលមានខ្លួនទេដែលព្យាយាម បិទបាំងរឿងអាក្រក់ និងភាពកោងកាចរបស់ខ្លួន ខ្លាចគេថតរូបផ្សព្វផ្សាយពីរឿងអាស្រូវរបស់ខ្លួន។ ឱ !លោកប្រធានដ៏មានអំណាចអើយ ហេតុអ្វីបានជាបញ្ចេញអំណាចដាក់អ្នកកាសែតបែបនេះទៅវិញ … ហើយចុះទម្រាំជាមួយអាជីវករក្នុងផ្សារទៀត មិនដឹងថាប្រើអំណាចធ្ងន់ធ្ងរ បែបណាទៅ៕

Loading...