ព័ត៌មានជាតិ

​រថយន្តស៊េរីទំនើបមួយគ្រឿង ត្រូវដែកក្នុងការដ្ឋានសំណង់The Sea Gateធ្លាក់លើចាក់ធ្លុះចូលដល់កន្លែងអង្គុយ!

ព្រះសីហនុ: កាលពីថ្ងៃត្រង់ ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨ មានករណីរថយន្តមួយគ្រឿង​ត្រូវបានដែកក្នុងការដ្ឋានសំណង់មួយកន្លែងនៅជិតសាលាខេត្តព្រះសីហនុ(ការដ្ឋាន​សំណង់​ The Sea Gate​ ) ធ្លាក់លើចាក់ធ្លុះចូលដល់កន្លែងអង្គុយ តែសំណាង​មិនមានមនុស្សរងគ្រោះថ្នាក់ ដោយសារអ្នកជិះក្នុងរថយន្តបានចេញផុតពីរថយន្តបន្តិច ពេលដែកធ្លាក់មកលើ។

ករណីនេះអាចនិយាយបានថាជាការធ្វេសប្រហែសរបស់មេការឬជាងសំណង់នៅក្នុងការដ្ឋាន ហើយករណីដូចគ្នានេះ នៅតាមការដ្ឋានសំណង់មួយចំនួនទៀត ក្នុងក្រុងព្រះសីហនុ​កន្លងមកក៏ធ្លាប់មានសេចក្តីរាយការណ៍ពីពលរដ្ឋអ្នកជិតខាងថាមានការធ្លាក់ថ្ម ឈើឬដែកមកក្រោមប៉ះពាល់ដល់អ្នកជិតខាងជាបន្តបន្ទាប់ដែរ។ ដើម្បីកាត់បន្ថយបញ្ហានេះ អ្នកទទួលខុសត្រូវការដ្ឋានសំណង់នានាគប្បីបង្កើនការប្រុងប្រយត្ន័ដោយប្រើប្រពន្ធ័បច្ចេកទេសដាក់សំណាញ់ឬរបាំងការពារឲ្យបានត្រឹមត្រូវ ក្នុងនោះការចុះត្រួតពិនិត្យជាប្រចាំទៅលើការដ្ឋានសំណង់នានា ពីអជ្ញាធរមានសមត្ថកិច្ចក៍ជាកិច្ចការចាំបាច់ដែរ។ គ្រប់ហេតុការដែលកើតឡើង បើរបស់របរសម្ភារ:ខូចខាតអាចសងសំណងបានងាយស្រួលបន្តិច ប៉ុន្តែបើធ្ងន់ធ្ងរប៉ះពាល់អាយុជិវិតមនុស្ស ការដោះស្រាយតាមវិធីណាក៍ដោយទំនងជាជួបការលំបាក៕

មតិយោបល់