Post News Media ព័ត៌មានជាតិ ​រថយន្តបុកម៉ូ...

​រថយន្តបុកម៉ូតូ ២នាក់ម្តាយកូនរងរបួសធ្ងន់ រួចបើករត់គេច ត្រូវសមត្ថកិច្ចដេញតាមឃាត់បាន!

តាកែវ: នៅវេលាម៉ោង៩និង១៥នាទីព្រឹក ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូ ដែលមានទិសដៅបញ្ច្រាសគ្នាពីត្បូងទៅជើង នៅលើផ្លូវជាតិលេខ២ ចន្លោះគីឡូម៉ែត្រលេខ១០៣-១០៤ នៅភូមិចំណាក់ ឃុំពេជសារ ស្រុកកោះអណ្តែត ខេត្តតាកែវ។

រថយន្តបង្កម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស លាយខៀវ ពាក់ស្លាកលេខ ភ្នំពេញ3D-7738 បើកបរពីត្បូងពីទៅជើង លុះមកដល់ចំណុចកើតហេតុ បានទៅបុកម៉ូតូម៉ាក ហុងដា សេ៥០(គុបជ្រុង)ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ តាកែវ1N-0304 បើកបរជិះដោយឈ្មោះ ស៊ឹម រ៉ី ភេទស្រី អាយុ៥៩ឆ្នាំ និងអ្នករួមដំណើរដោយកូនប្រុសឈ្មោះ អ៊ូ ប្រុសពៅ អាយុ១៥ឆ្នាំ ស្នាក់នៅភូមិឃុំកើតហេតុ រងរបួសធ្ងន់ទាំង២នាក់។

ហើយរថយន្តបង្កបានបើករត់គេចខ្លួន តែត្រូវបានកម្លាំងជំនាញ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអង្គប្រាសាទស្រុកគិរីវង់ តាមឃាត់រថយន្តបាន តែអ្នកបើកបរចុះរត់គេចខ្លួនបាត់។
បច្ចុប្បន្ន ជនរងគ្រោះបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យខេត្តតាកែវ៕

Loading...