ព័ត៌មានជាតិ

​លួចម៉ូតូនៅក្រុងព្រះសីហនុ បម្រុងយកទៅលក់នៅភ្នំពេញ ត្រូវសមត្ថកិច្ចបង្រ្កាបបាន!

​ព្រះសីហនុ: នៅវេលាម៉ោង៨និង៤០នាទីព្រឹក ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅលើផ្លូវពីស្រុកស្ទឹងហាវ ទៅស្រុកព្រៃនប់ ស្ថិតក្នុងភូមិអូរត្រជាក់ចិត្ត ឃុំសំរ៉ុង ស្រុកព្រៃនប់ កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ១-ឈ្មោះ សែម ចន្ធូ ភេទប្រុស អាយុ៣០ឆ្នាំ និងទី២-ឈ្មោះ ឈិន ពេជ្រ ភេទប្រុស អាយុ ៣៦ឆ្នាំ។
ដកហូតបាន ម៉ូតូ​១គ្រឿងម៉ាកហុងដា សេ១២៥ ដែល​លួចពីប្រជាពលរដ្ឋ នៅសង្កាត់២ ក្រុងព្រះសីហនុ ហើយជិះគេចបម្រុងយកទៅរាជធានីភ្នំពេញ តែត្រូវបានកម្លាំងជំនាញឃាត់ខ្លួននៅចំណុចខាងលើ​។
​បច្ចុប្បន្នកម្លាំងជំនាញ​កំពុងអនុវត្តតាមនីតិវិធី៕​

មតិយោបល់