Post News Media ព័ត៌មានជាតិ Update៖ រថយន្...

Update៖ រថយន្ត៣គ្រឿងបុកបន្តកន្ទុយគ្នានៅផ្លូវជាតិលេខ៤ ខ្ទេចយ៉ាងដំណំ

ព្រះសីហនុ: កាលពីវេលាម៉ោង១២ និង៤០នាទី ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង លើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ១០៤-១០៥ ត្រង់ចំណុចភូមិទី៦ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដោយរថយន្តមានរថយន្ត៣គ្រឿង បានបុកបន្តកន្ទុយគ្នា បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ។

ករណីនេះកើតឡើង ដោយមានរថយន្តបុកគូទរថយន្តបន្តកន្ទុយគ្នា ក្នុងនោះរួមមាន រថយន្ត០១គ្រឿងម៉ាកHINO ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3E-0810 អ្នកបើកបរឈ្មោះ មឿ ធា ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅកំពង់ស្ពឺ បើកបរពីកើតទៅលិច មកដល់ចំណុចខាងលើ បានបុករថយន្ត១គ្រឿងម៉ាកហាយឡែនឌ័រ ពណ៌ទឹកមាស ពាក់ស្លាកលេខ ព្រះសីហនុ 2A-9028 អ្នកបើកបរ ឈ្មោះ ជា សុវណ្ណដា ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិរាម ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បើកបរស្របទិសគ្នា បណ្តាលខ្ទាតធ្លាក់ស្នាមភ្លោះ ទៅខាងស្តាំដៃ ហើយរថយន្តហ៊ីយ៉ាន់ដាយ ខាងលើក៏ទៅបុករថយន្ត១គ្រឿង ទៀតម៉ាក ហាយឡែនឌ័រ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AS-8725 អ្នកបើកបរឈ្មោះ សុខ រតនា ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិសំរ៉ុង ឃុំព្រៃនប់ សង្កាត់សំរ៉ុង ខេត្តព្រះសីហនុ បើកបរស្របទិសគ្នា បណ្តាលឲ្យរថយន្តហាយឡែនឌ័រទាំង២គ្រឿងខូចខាតធ្ងន់ ហើយរថយន្តHINOខូចខាតស្រាល ។

ក្រោយកើតហេតុ ចំពោះអ្នកបើកបររថយន្តHINO ពេលបុករួចបានរត់គេចខ្លួនបាត់ ហើយករណីនេះមិនមានមនុស្សរងរបួសទេ ចំណែកវត្ថុទាំង៣គ្រឿង ត្រូវបានសមត្ថកិច្ចវាស់វែងយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ដើម្បីរង់ចាំដោះស្រាយតាមច្បាប់បន្តទៀត៕

Loading...