Post News Media ព័ត៌មានជាតិ សមត្ថកិច្ចបង្...

សមត្ថកិច្ចបង្ក្រាបទ្រង់ទ្រាយធំទូហ្គេ​ម​បាញ់​ត្រី ​នៅ​ក្នុង​មជ្ឈមណ្ឌល​កោះ​ពេជ្រ​ ឃាត់មនុស្ស៤៩នាក់​ និងថ្នាំញៀន

ភ្នំពេញ: យោងតាមផេក លោកឧត្តមសេនីយ៍ឯក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញបានឲ្យដឹងថា ៖ ស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឲ្យបង្រ្កាបទ្រង់ទ្រាយធំទូហ្គេ​ម​បាញ់​ត្រី ​នៅ​ក្នុង​មជ្ឈមណ្ឌល​កោះ​ពេជ្រ​ ឃាត់មនុស្ស៤៩នាក់​ និងថ្នាំញៀន។

ស្នងការនគរបាលរាជធានីភ្នំពេញ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត បានលើកឡើង ដើម្បីលុបបំបាត់បទល្មើសឆក់ ប្លន់ គ្រឿងញៀន ការបង្រ្កាបទីតាំងទូហ្គេមនៅទីក្រុងភ្នំពេញ ជាពិសេសតំបន់ទេសចរណ៍ និងក្បែរផ្ទះថ្នាក់ដឹកនាំកំពូលៗ ត្រូវតែធ្វើឲ្យបានល្អ និងមិនអនុញ្ញាតឲ្យបើកឡើយ បើនរណាអនុញ្ញាត អ្នកនោះទទួលខុសត្រូវចំពោះមុខច្បាប់។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត បានលើកឡើង« អរគុណបងប្អូនដែលផ្តល់ព័ត៌មានមកខ្ញុំអំពីបញ្ហាទូហ្គេមបាញ់ត្រីដែលបង្កប់ទៅដោយបញ្ហាគ្រឿងញៀន ក្មេងទំនើងល្បែងស៊ីសង និងបញ្ហាផ្សេងទៀត»។

យប់មិញ​កាលពី​វេលា​ម៉ោង​១១​និង​៤០​នាទី​យប់​ ថ្ងៃ​ទី​១៦​ ខែវិច្ឆិកា​ ឆ្នាំ​២០១៨​ តាម​បណ្តោយ​ផ្លូវ​បេតុង​នៅ​ចំណុច​ ក្នុង​មជ្ឈមណ្ឌល​កោះ​ពេជ្រ​ ស្ថិត​នៅ​ក្នុង​សង្កាត់​ទន្លេបាសាក់​ ខណ្ឌចំការមន​ រាជធានី​ភ្នំពេញ លោកឧត្តមសេនីយ៍ឯក ស ថេត បានដាក់បទបញ្ជាឲ្យកម្លាំង​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​របស់​ស្នងការ​នគរបាលរាជធានី​ភ្នំពេញ​បាន​ចុះ​ប្រត្តិការ​បង្ក្រាបទូរ​ហ្គេ​ម​បាញ់​ត្រី​នៅ​ក្នុង​មជ្ឈមណ្ឌល​កោះ​ពេជ្រ​ ចាប់​ចំនួន​២​ទីតាំង​ សរុប​ទូហ្គេ​ម​បាញ់​ត្រី​ចំនួន​១៣​ទូ​ និង​អ្នក​ចូល​ទៅ​លេង​ចំនួន​ជិត​៣០​នាក់​៕

Loading...