Post News Media ព័ត៌មានជាតិ ស្ត្រី២នាក់បង...

ស្ត្រី២នាក់បងប្អូន ជិះម៉ូតូទៅបុកជាមួយរថយន្តបែន រងរបួសដេកស្តូក!

កណ្តាល: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើថ រវាងម៉ូតូZoomer-X ពណ៌បៃតង ពាក់ស្លាកលេខ 1N-1498 ជិះដោយស្ត្រី២នាក់បងប្អូន បានជ្រុលទៅបុកនឹងរថយន្តម៉ាកនីសាន់ឌីសែល បែន ពណ៌ទឹកមាស ពាក់ស្លាកលេខ TK.០៣១៣ ដែលកំពុងជិះបញ្ច្រាសទិសគ្នាពេញទំហឹង បណ្តាលឲ្យភាគីខាងម៉ូតូរងរបួស ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

ហេតុការណ៍នេះកើតឡើងនៅរសៀលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨លើផ្លូវជាតិលេខ២ ភូមិបុណ្ណា ឃុំព្រះពុទ្ធ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

ក្រោយកើតហេតុ សមត្ថកិច្ចបានធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុករង់ចាំដោះស្រាយគ្នាតាមច្បាប់បន្តទៀត៕

Loading...