Post News Media ព័ត៌មានជាតិ រថយន្តស៊េរីទំ...

រថយន្តស៊េរីទំនើបផច ពន្លះរថយន្តហាយលេនឌ័រ ពីក្រោយមុខមជ្ឈមណ្ឌលកម្សាន្តរ៉ុក ឡើងជិះលើទ្រូងផ្លូវខូចខាតយ៉ាងដំណំ

ភ្នំពេញ: បុរសជនជាតិចិន៤នាក់បើករថយន្តស៊េរីទំនើបមួយគ្រឿងជ្រុលចង្កូតទៅបុករថយន្តហាយលេនឌ័រមួយគ្រឿងពីក្រោយលាន់ដូចរន្ទះបណ្តាលឲ្យហាយលេនឌ័រផ្លោងទៅឡើងជិះលើទ្រូងផ្លូវរងការខូចខាតយ៉ាងដំណំសំណាងល្អមិនបង្កឲ្យមានអ្នករងរបួស។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង២និង៤០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតចំណុចមុខមជ្ឈមណ្ឌលកម្សាន្តរ៉ុក តាមបណ្តោយផ្លូវព្រះមុនីរង្ស ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន។

តាម្របភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសជនជាតិចិនចំនួន៤នាក់ បើករថយន្តស៊េរីទំនើបមួយគ្រឿងម៉ាកផច ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AT-9527 ធ្វើដំណើរទិសដៅពីជើងទៅត្បូងបោះពួយយ៉ាងលឿនលុះមកដល់ចំណុចកើតហេតុខាងលើ បានជ្រុលចង្កូតទៅបុករថយន្តហាយលេនឌ័រប្រភេទតាក់ស៊ីឯកជន មួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2G-5637 បើកបរដោយបុរសម្នាក់នៅខាងមុខស្របទិសដៅគ្នាពីក្រោយផ្នែកខាងស្តាំ លាន់ដូចរន្ទះបណ្តាលរថយន្តហាយលេនឌ័រ រុញទៅមុខជាច្រើនម៉ែត្រឡើងទៅជិះលើទ្រូងផ្លូវទៅបុកលែងរួច។ ចំណែកបង្កខូចខាតផ្នែកខាងឆ្វេងបែកកង់ខូចខាតយ៉ាងដំណំតែសំណាងល្អមិនបង្កឲ្យមានអ្នករងរបួស។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តទាំង២គ្រឿងទៅរក្សាទុកនៅការិយាល័យចរចារណ៍ផ្លូវគោករាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕

Loading...