Post News Media ព័ត៌មានជាតិ អាសូណាស់! អ្ន...

អាសូណាស់! អ្នកលក់ជ្រុញដឹកតាមម៉ូតូម្នាក់ ជិះទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ ដួលអូសជាច្រើនម៉ែត្របោកក្បាលស្លាប់យ៉ាងអាណោចអាធម៌

ភ្នំពេញ: បុរសម្នាក់មានមុខរបរលក់ជ្រុញដឹកតាមម៉ូតូម្នាក់ទើបនឹងចេញពីហូបចុកជាមួយបងប្អូននិងមិត្តភក្តិ ជិះម៉ូតូមួយគ្រឿងត្រឡប់ទៅផ្ទះជ្រុលចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវដួលអូសជាច្រើនម៉ែត្របោកក្បាលនឹងថ្នល់ពេញទំហឹងស្លាប់នៅនិងកន្លែងមួយរំពេច។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅចំណុចមុខវត្តជម្ពូវន្ត័ តាមបណ្តោយផ្លូវជាតិលេខ៤ ភូមិជម្ពូវន្ត័២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។

ជនរងគ្រោះ(ស្លាប់)មានឈ្មោះតឿន ឌុល ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរអ្នកលក់ជ្រុញដឹកតាមម៉ូតូ ស្នាក់នៅភូមិឬស្សី ខណ្ឌមានជ័យ មានស្រុកកំណើត ផ្ទះលេខ៦៧ ភូមិច្រកស្វាយ ឃុំស្តៅកោង ស្រុកបាភ្នំ​ ខេត្តព្រៃវែង។

តាមប្រភព័ត៌មានពីសាច់ញាត្តិជនរងគ្រោះបានឲ្យដឹងថា មុនកើតជនរងគ្រោះបានជិះម៉ូតូមួយគ្រឿងម៉ាកឌ្រីមសង់ស៊េរី០១២ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1H-2115 ទៅហូបចុកជាមួយបងប្អូននិងមិត្តភក្តិនៅម្តុំផ្សារកំបូលលុះដល់ពេលហូបចុកជាបងប្អូនរួចរាល់ហើយក៏បានបែកផ្លូវគ្នាទៅផ្ទះរៀងៗខ្លួន។ ចំណែកជនរងគ្រោះបានជិះម៉ូតូត្រឡប់មកផ្ទះវិញក្នុងទិសដៅពីលិចទៅកើតលុះមកដល់ចំណុចកើតហេតុខាងលើបានរចង្កូតមកខាងឆ្វេងដៃជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវដួលអូសជាច្រើនម៉ែត្របោកក្បាលនឹងថ្នល់បែកក្បាលនិងបែកមួកសុវត្ថិភាពដែលជនរងគ្រោះពាក់ជាប់នៅនិងក្បាលស្លាប់យ៉ាងអាណោចអាធម៌។

បន្ទាប់មកប្រជាពលរដ្ឋឃើញហេតុការនេះបានរាយការណ៍ទៅសមត្ថកិច្ចបានចុះមកដល់រួចបានទំនាក់ទំនងទៅសាច់ញាតិជនរងគ្រោះចុះមកដល់កន្លែងកើតហេតុផងដែរ។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញបានធ្វើការវាស់វែងយកម៉ូតូនៅរក្សាទុកបណ្តោះអាសន្នរងចាំសាច់ញាតិយកឯកសារមកផ្ទៀងផ្ទាត់យកត្រឡប់ទៅផ្ទះវិញ។ដោយឡែកសពសមត្ថកិច្ចធ្វើកោសល្យវិច័យរួចប្រគល់ជូនសាច់ញាតិយកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី៕

Loading...