Post News Media ព័ត៌មានជាតិ ចិនបើករថយន្តធ...

ចិនបើករថយន្តធុនរ៉ា ស្លាកលេខ ភ្នំពេញ 2AU-6231ឆ្លងផ្លូវ ត្រូវរ៉ឺម៉កបុកពេញទំហឹងខ្ទាតសាច់ទាំងដុំៗ

ភ្នំពេញ: រថយន្តធុនរ៉ាមួយគ្រឿង បើកបរដោយជនជាតិចិន ឆ្លងផ្លូវរឺម៉កម៉ូតូដឹកសាច់គោបើកលឿនជ្រុលទៅបុកពេញទំហឹងបណ្តាលឲ្យចាក់សាច់ពេញផ្លូវអ្នកបើកបរ៉ឺម៉កម៉ូតូរងរបួសធ្ងន់។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នោះបានកើតឡើងកាលពីវេលាម៉ោង៤និង១៥នាទីទៀបភ្លឺថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី កែងផ្លូវ១១០ សង្កាត់ផ្សាររដេប៉ូ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

អ្នកបើករឺម៉កម៉ូតូដឹកសាច់គោមានឈ្មោះ សឹម មីស៊ាំ ភេទប្រុស អាយុ២៩ឆ្នាំ ស្នាក់នៅភូមិដើមគរ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។ ចំណែករថយន្តម៉ាកធុនរ៉ា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AU-6231 រងការខូចខាតកំពិតទ្វារចំហាងខាងឆ្វេងស្ទើរទាំងស្រុង បើកបរដោយជនជាតិចិនម្នាក់ក្រោយកើតហេតុរត់គេចខ្លួនបាត់។

តាមប្រភពពត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តខាងលើតាមបណ្តោយផ្លូវលេខ១១០ ក្នុងទិសដៅពីជើងត្បូងឆ្លងផ្លូវសហព័ន្ធរុស្ស៊ីក្នុងល្បឿនយ៉ាងលឿន ដោយមិនប្រយត័្នស្របពេលនោះក៏មានរ៉ឺម៉កម៉ូតូដឹកសាច់គោ ចេញពីភូមិដើមគរ សង្កាត់ជ្រោយចង្វារ ទៅដាក់ឲ្យមួយនៅផ្សារពោធិ៍ចិនតុង សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ បើកបរតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ីក្នុងទិសដៅពីកើតទៅលិចលឿន ជ្រុលទៅបុកយ៉ាងពេញទំហឹងខ្ទាតខ្ចាយសាច់គោពេញផ្លូវ បណ្តាលឲ្យអ្នកបើករ៉ឺម៉កម៉ូតូដឹកសាច់គោរងរបួសធ្ងន់ធ្ងរត្រូវបានគេបញ្ជូនទៅសង្រ្គោះបន្ទាន់នៅគ្លីនិកឯកជន។ រីឯជនជាតិចិនដែលបើករថយន្តខាងលើក្រោយកើតហេតុរត់គេចខ្លួនបាត់។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានចុះមកដល់កន្លែងកើតហេតុនឹងទាក់ទងសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងរួចរាល់យករថយន្តនឹងរ៉ឺម៉កម៉ូតូដឹកសាច់គោទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីរង់ចាំការដោះស្រាយគ្នានៅពេលក្រោយទៅតាមនីតិវិធីច្បាប់៕

Loading...