Post News Media ព័ត៌មានជាតិ Update៖ ប្រយត...

Update៖ ប្រយត្ន័បងប្អូន! បញ្ជូលថ្មទូរសព្ទទុកចោលនៅលើពូក ផ្ទុះឆេះផ្អើលឡានទឹក៣គ្រឿងចុះទៅបាញ់ពន្លត់

ស្វាយរៀង: អគ្គិភ័យមួយបានឆាបឆេះផ្ទះដូរលុយ និងលក់មាសមួយកន្លែងបង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចនិងរថយន្តពន្លត់អគ្គិភ័យចុះមកធ្វើការបាញ់ពន្លត់។

ហេតុការណ៍នេះកើតឡើងនៅ៣និង៤៥នាទីរសៀល ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ​ភូមិ​វាល​យន្ត សង្កាត់​ស្វាយរៀង ក្រុង​ស្វាយរៀង ខេត្តស្វាយរៀង។

សូមបញ្ជាក់ថា ករណីនេះកើតឡើងខណ:ដែលម្ចាស់ផ្ទះ​បាន​បញ្ចូលភ្លើង​ទូរសព្ទ ដោយ​ដាក់​លើ​ពូក​ក្នុង​បន្ទប់ដេក បណ្តាល​ឲ្យ​ផ្ទុះ​ឆេះ​ពូក ហើយបានយកបំពង់​អគ្គិភ័យ​បាញ់​ពន្លត់​អស់​៤​បំពង់ តែ​មិន​រលត់ ទើប​ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ៣គ្រឿងមកជួយ​បាញ់​ពន្លត់ ហើយក៏​រលត់ទៅវិញជាស្ថាពរតែម្តង មិនបណ្តាលឲ្យរាលដាលនោះទេ ៕

Loading...