Post News Media ព័ត៌មានជាតិ រថយន្តហ៊ីយ៉ាន...

រថយន្តហ៊ីយ៉ាន់ដាយដឹកអំបិល ប៉ះគូទឡិចស៊ីសរងការខូចខាត រួចបួងចង្កូតឡើងឃឿនទ្រូងផ្លូវទៅមុខលែងរួច

ភ្នំពេញ: រថយន្តហ៊ីយ៉ាន់ដាយដឹកអំបិលមួយគ្រឿង បុកគូទឡិចស៊ីសខូចខាតកំណាត់ក្រោយ រួចបួងចង្កូតមកឆ្វេងដៃឡើងទ្រូងផ្លូវទៅមុខលែងរួច កាលពីវេលាម៉ោង៧និង៤៩នាទីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅតាមផ្លូវជាតិលេខ៥ ត្រង់ចំណុចមុនការ៉ាស់សាំងសូគីមិច ភូមិឃ្លាំងសាំង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ។

រថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ បន្ទាយមានជ័យ 3A-0284។ រថយន្តរងគ្រោះម៉ាកឡិចស៊ីស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AE-1061​ អ្នកបើករថយន្តទាំង២នាក់មិនត្រូវបានស្គាល់ឈ្មោះឡើយ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ ឃើញរថយន្តខាងលើ បើកស្របទិសគ្នាតាមបណ្តោយផ្លូវជាតិលេខ៥ ពីជើងទៅត្បូងដោយរថយន្តឡិចស៊ីសរងគ្រោះបើកមុខរថយន្តហ៊ីយ៉ាន់ដាយដឹកអំបិលបើកខាងក្រោយ លុះមកដល់ចំណុចកើតហេតុ ខណ:ពេលរថយន្តឡិចស៊ីសឈប់ស្កុបរថយន្តហ៊ីយ៉ាន់ដាយដឹកអំបិលជ្រុលបុកគូទក្រោយផ្នែកខាងឆ្វេងខូចខាតរួចបួងចង្កូតមកឆ្វេងដៃឡើងឃឿនទ្រូងផ្លូវទៅមុខលែងរួច។

ក្រោយកើតហេតុភាគីរថយន្តបង្កបានដោះស្រាយចេញថ្លៃជួសជុលរថយន្តឡិចស៊ីសបញ្ចប់រឿង។ ចំណែករថយន្តហ៊ីយ៉ាន់ដាយដឹកអំបិល ដោយសារប៉ះពាល់ដល់ឃឿនទ្រូងផ្លូវសារណ:របស់រដ្ឋ ត្រូវបានសមត្ថកិច្ចជំនាញក្រុងវាស់វែងយកទៅរក្សាទុកនៅការិយាល័យជើងគោកដោះស្រាយពេលក្រោយ៕

Loading...