Post News Media ព័ត៌មានជាតិ កូន​អ្នកមាន​ម...

កូន​អ្នកមាន​ម្នាក់​ មាន​ទំនាស់​ក្នុង​គ្រួសារ​ បញ្ចេញ​កំហឹង​បើករថយន្ត​បំ​បុក​រថយន្ត​គេ​និង​បំផ្លាញ​ទ្រព្យសម្បត្តិ​សាធារណ:​

កំពង់ចាម: ​ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កូន​អ្នកមាន​ម្នាក់​នៅ​ក្រុង​កំពង់ចាម​ សង្ស័យ​មាន​ទំនាស់​ក្នុង​គ្រួ​សារបាន​ធ្វើ​សកម្មភាព​បើករថយន្ត​ស៊េរី​ទំនើប​ម៉ាក​ធុន​ត្រា​ បុក​រះ​ផ្ទះ​របស់​ខ្លួន​ បុក​រថយន្ត​របស់​គេ​ដែល​ចត​ទុក​ចោល​បណ្តាល​ឲ្យ​ខូ​ខ​ខាត​ពី​ទៅ​បី​គ្រឿង​ ចុង​ក្រោយ​បើក​លើ​សួន​បុក​ដើម​ស្លា​ទៀត​ផង​ ។​

​ហេតុការណ៍​នេះ​ កើតឡើង​នៅ​វេលា​ម៉ោង​៧​និង​៣០​នាទី​ ថ្ងៃ​ទី​១៧​ ខែ​វិ​ច្ឆិ​កា​ ឆ្នាំ​២០១៨​ បណ្តាល​ឲ្យ​ផ្អើល​ពេញ​ក្រុង​កំពង់ចាម​ ។​

​ជន​បង្ក​ត្រូវ​បាន​គេ​ស្គាល់ឈ្មោះ​ ទី​ ក្រោយ​កើតហេតុ​ជន​បង្ក​រួម​ទាំង​រថយន្ត​ទាំងអស់​ត្រូវ​បាន​សមត្ថកិច្ច​នាំ​ខ្លួន​និង​រឹបអូស​យក​ទៅ​អធិការដ្ឋាន​ក្រុង​កំពង់ចាម​ដើម្បី​បន្ត​នីតិវិធី​ ៕

Loading...