ព័ត៌មានជាតិ

ជិះម៉ូតូកង់បីធ្វើដំណើរទៅឡើងយន្តហោះ ត្រូវចោរឆក់យកកាបូបបាត់!

ភ្នំពេញ: បុរសជនជាតិឥណ្ឌម្នាក់ ខណ:ដែលកំពុងធ្វើដំណើរតាមម៉ូតូកង់បីទៅឡើងយន្តហោះ ត្រូវបានចោរឆក់មហាដៃស្អិតឆក់យកកាបូបដៃយួរទៅបាត់ដោយសុវត្ថិភាព អស់លុយ១ពាន់ដុល្លារ លិខិតឆ្លងដែន លេបថប កាលពីវេលាម៉ោង៦និង៣០នាទីយប់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅគល់ស្ពានអាកាស៧មករា ខាងកើត សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក ក្រុងភ្នំពេញ ។

ជនរងគ្រោះ ឈ្មោះ CHAKKAR PAHI ភេទប្រុស អយុ៤៩ឆ្នាំ ជនជាតិឥណ្ឌា កាន់លិខិតឆ្លងដែនលេខ R8748835 ស្នាក់នៅ ផ្ទះសំណាក់លីហ័រ ផ្លូវត្រសក់ផ្អែម សង្កាត់ផ្សារថ្មី ខណ្ឌដូនពេញ។ សម្ភារ:បាត់បង់ត្រូវបានជនរងគ្រោះអះអាងថា លុយ១ពាន់ដុល្លារ លិខិតឆ្លងដែន និងលេបថប។

តាមសម្តីជនរងគ្រោះ និយាយភាសារខ្មែរបានមួយមាត់ៗ ឲ្យដឹងថា គាត់ត្រូវធ្វើដំណើរឡើងយន្តហោះទៅបរទេសថៃ នៅជើងហោះហើរម៉ោង៨និង៥៥នាទីយប់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ហើយខណ:ដែលធ្វើដំណើរចេញពីផ្ទះសំណាក់ ជិះម៉ូតូកង់បីឥណ្ឌា តាមផ្លូវកម្ពុជាក្រោម ដល់ខាងកើតស្ពានអាកាស៧មករា ស្រាប់ជនសង្ស័យ២នាក់ ជិះម៉ូតូមួយគ្រឿង មិនស្គាល់ម៉ាក ឆក់យកកាបូបដៃយួរ ដែលដាក់នៅក្បែរខ្លួនទៅបាត់ ។

ក្រោយកើតហេតុ ទាំងអ្នកបើកម៉ូតូកង់បី ជាជនជាតិខ្មែរ ទាំងជនរងគ្រោះ ជនជាតិឥណ្ឌា រកប៉ុស្តិ៍ប៉ូលិសមិនឃើញ បន្តដំណើរទៅមុខរហូត មកដល់ ប៉ុស្តិ៍កាកាប១ ខណ្ឌពោធិសែនជ័យ គ្រាន់តែក្រឡេកឃើញ ដឹងថាប៉ុស្តិ៍ប៉ូលិសក៏ចូលទៅប្តឹង បំណងឲ្យជួយអន្តរាគមន៍ ដល់សមត្ថកិច្ចសាកសួរទៅទើបដឹងថា កើតហេតុ នៅសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក ឯនោះវិញទេ តែទោះជាយ៉ាងណាក្តី ដើម្បីជួយសម្រួល ការងារត្រូវបន្ទាន់របស់ជនរងគ្រោះ ជាជនបរទេស ដែលចោរឆក់កាបូបទៅបាត់ នគរបាលខណ្ឌពោធិ៍សែនជ័យ បង្ហាញប្រាប់ឲ្យទៅប្តឹងនៅនាយកដ្ឋានអន្តោប្រវេសន៍តែម្តង ៕

មតិយោបល់