ព័ត៌មានជាតិ

សមត្ថកិច្ចចុះត្រួតពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ ដកហូត​រថយន្ត​ដែល​គ្មាន​បណ្ណ​បើកបរ​ចំនួន​១៥​គ្រឿង នៅក្រុងព្រះសីហនុ!

ព្រះ​សីហ​នុ: យោងតាមផេកអគ្គស្នងការស្នងដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កម្លាំង​នគរបាល​ចរាចរណ៍​ផ្លូវគោក​ បាន​សហការ​ជាមួយ​កម្លាំង​ចម្រុះ​ ត្រួតពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ​ គ្រឿងញៀន​ ត្រួតពិនិត្យ​ជាតិ​ស្រវឹង​ ត្រួតពិនិត្យ​អ្នកបើកបរ​រថយន្ត​គ្មាន​បណ្ណ​បើកបរ​និង​បណ្ណ​បើកបរ​មិន​ត្រឹមត្រូវ​ ដកហូត​រថយន្ត​ដែល​គ្មាន​បណ្ណ​បើកបរ​ចំនួន​១៥​គ្រឿង​ កាលពី​វេលា​ម៉ោង​១៦​និង​៣០​នាទី​ ថ្ងៃ​សៅរ៍​ ១០​កើត​ ខែ​ក​ត្កិ​ត​ ឆ្នាំច​ សំរឹទ្ធិស័ក​ ព​.​ស​២៥៦២​ ត្រូវ​នឹង​ថ្ងៃ​ទី​១៧​ ខែវិច្ឆិកា​ ឆ្នាំ​២០១៨​ លើ​ផ្លូវ​២៨​មិថុនា​ ត្រង់​ចំណុច​មុខ​ម៉ា​ម៉ា​សេន​ធើ​ ស្ថិត​ក្នុងភូមិ​១​ សង្កាត់​លេខ​៣​ ក្រុង​/​ខេត្ត​ព្រះ​សីហ​នុ​។​
​រថយន្ត​ទាំង​១៦​គ្រឿង​រួម​មាន:​
១-​រថយន្ត​ម៉ាក​ LEXUS​ RX300​ ពណ៌​ទឹកមាស​ ពាក់​ស្លាក​លេខ​ភ្នំពេញ​2S-4806​ ។​
២-​រថយន្ត​ម៉ាក​ TACOMA​ ពណ៌​ស្លែរ​ ពាក់​ស្លាក​លេខ​ភ្នំពេញ​2A-0526​ ។​
៣-​រថយន្ត​ម៉ាក​ LEXUS​ RX300​ ពណ៌​ស​ ពាក់​ស្លាក​លេខ​ព្រះ​សីហ​នុ​2A-8287​។​
៤-​រថយន្ត​ម៉ាក​ HYUNDAI​ STARIX​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​កំពង់ចាម​2B-9233​។​
៥-​រថយន្ត​ម៉ាក​ B​ M​ W​ ពណ៌​ស​ ពាក់​ស្លាក​លេខ​ភ្នំពេញ​2Y-9528​ ។​
៦-​រថយន្ត​ម៉ាក​ LEXUS​ RX300​ ពណ៌​ស​ ពាក់​ស្លាក​លេខ​ភ្នំពេញ​2S-3191​។​
៧-​រថយន្ត​ម៉ាក​ HYUNDAI​ STARIX​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ភ្នំពេញ​2AU-9087​។​
៨-​រថយន្ត​ម៉ាក​ PRUIS​ ពណ៌​គយ​ ពាក់​ស្លាក​លេខ​ភ្នំពេញ​2AT-3958​។​
៩-​រថយន្ត​ម៉ាក​ LEXUS​ RX300​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ភ្នំពេញ​2F-2872​។​
១០-​រថយន្ត​ម៉ាក​ RANGE​ ROVER​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ភ្នំពេញ​2AW-6668​ ។​
១១-​រថយន្ត​ម៉ាក​ HYUNDAI​ STARIX​ ពណ៌​ទឹកប្រាក់​ គ្មាន​ស្លាក​លេខ​។​
១២-​រថយន្ត​ម៉ាក​ HYUNDAI​ STARIX​ ពណ៌​ទឹកប្រាក់​ ពាក់​ស្លាក​លេខ​ព្រះ​សីហ​នុ​2A-8262​ ។​
១៣-​រថយន្ត​ម៉ាក​ HIGH​ LANDER​ ពណ៌​ប្រផេះ​ គ្មាន​ស្លាក​លេខ​ ។​
១៤-​រថយន្ត​ម៉ាក​ HYUNDAI​ STARIX​ ពណ៌​ទឹកប្រាក់​ ពាក់​ស្លាក​លេខ​ភ្នំពេញ​2AW-4325​។​
១៥-​រថយន្ត​ម៉ាក​ RANGE​ ROVER​ ពណ៌​ទឹកប្រាក់​ ពាក់​ស្លាក​លេខ​ភ្នំពេញ​2T-2929​ ។​
​រថយន្ត​ទាំងអស់​បាន​យក​មក​រក្សា​ទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​ចំនួន​១៥​គ្រឿង​៕

មតិយោបល់