ព័ត៌មានជាតិ

សមត្ថកិច្ចបញ្ជូនខ្លួនមនុស្ស៣នាក់ ក្នុងនោះមានម្នាក់ប្រើប្រាស់ឯកសណ្ឋាននគរបាលជាតិ និងប្រើអាវុធខុសច្បាប់ ទៅកាន់តុលាការ

ព្រះសីហនុ: សមត្ថកិច្ចបញ្ជូនខ្លួនជនសង្ស័យ៣នាក់ ក្នុងនោះមានម្នាក់ធ្វើសកម្មភាពប្រើប្រាស់ឯកសណ្ឋាននគរបាលជាតិ និងប្រើអាវុធខុសច្បាប់ និង២នាក់ទៀត ពាក់ព័ន្ធករណីលួចកាច់.ក ម៉ូតូបញ្ជូនទៅកាន់តុលាការ កាលពីរសៀល ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ។

ជនសង្ស័យរួមមាន៖ ទី១ឈ្មោះ ឈិន ពេជ្រ ភេទប្រុស អាយុ ៣៦ឆ្នាំ, ទី២ឈ្មោះ សែម ចាន់ធូរ ភេទប្រុស អាយុ៣០ឆ្នាំ និងទី៣ឈ្មោះ គីម ថានិត ភេទប្រុស អាយុ២៣ឆ្នាំ (ជាអ្នកពាក់ឯកសណ្ឋានគរបាលខុសច្បាប់) ដកហូតបានអាវុធខ្លីមួយដើមម៉ាករ៉ូឡូ គ្រាប់កាំភ្លើង២គ្រាប់ ខោអាវឯកណ្ឋាននគរបាលជាតិមួយឈុត ដែកកាច់សោ.កម៉ូតូមួយកំផ្លេ និងម៉ូតូ២គ្រឿងផងដែរ៕

មតិយោបល់