ព័ត៌មានជាតិ

បាត់ប្តីរកមិនឃើញ ស្រាប់តែប្រទះឃើញសពប្តីចង.ក​ជាប់នឹងដើមឈើ!

កំពង់ស្ពឺ: កាលពីវេលាម៉ោង៩និង៤០នាទីយប់ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ មានឈ្មោះ ពេជ្រ ខិន ភេទស្រី អាយុ២៧ឆ្នាំ ស្នាក់នៅភូមិឈើនាងខ្ពស់ ឃុំតាំងស្យា ស្រុកភ្នំស្រួច បានប្រទះឃើញសាកសពប្តីរបស់ខ្លួនឈ្មោះ ពេជ្រ ចាន់ធឿន អាយុ២៦ឆ្នាំ ជាមនុស្សផឹកស្រាជាប្រចាំ ចង.កជាប់នឹងដើមឈើពីខាងក្រោយផ្ទះ របស់ឈ្មោះមាស ខន ភេទស្រី អាយុ៦២ឆ្នាំ បណ្តាលឲ្យស្លាប់​។ មកដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង​៨​នឹង៣០នាទី កម្លាំងសមត្ថកិច្ចយើង បានចុះទៅស្រាវជ្រាវ នឹងពិនិត្យទៅលើសាកសព ឃើញថាសាកសពគឺស្លាប់ ដោយសារធ្វើអត្តឃាតចង.ក សម្លាប់ខ្លួនពិតប្រាកដមែន មិនមានពាក់ពន្ធបទល្មើសព្រហ្មទណ្ឌឡើយ នឹងបានប្រគល់សាកសពទៅឲ្យក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់