Post News Media ព័ត៌មានជាតិ គ្រោះថ្នាក់ចរ...

គ្រោះថ្នាក់ចរាចរណ៍នៅផ្លូវ៦០ម៉ែត្រ ស្លាប់បុរសម្នាក់យ៉ាងរន្ធត់!

​ភ្នំពេញ: នៅវេលាម៉ោង៧និង១០នាទីយប់ ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវ៦០ម៉ែត្រ ស្ថិតនៅភូមិរលួស សង្កាត់ជើងឯក ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយ​ន្តម៉ាក កាមរី បាឡែន ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AM-0989 អ្នកបើកបរឈ្មោះ លន់ សក្កតា ភេទស្រី អាយុ២៤ឆ្នាំ មានទីលំនៅផ្ទះលេខ១៤៤អឺសេរ៉ូ ផ្លូវ១៧ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ចំណែកម៉ូតូម៉ាកសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១២ ពាក់ស្លាកលេខ ស្វាយរៀង1G-8233 ជិះដោយឈ្មោះ កង ធី ភេទប្រុស អាយុ២៥ឆ្នាំ (ស្លាប់) មានទីលំនៅភូមិកណ្តាល ឃុំកណ្តាល ស្រុករំដួល ខេត្តស្វាយរៀង៕

Loading...